CamNews

តារា 

លោក Pope បដិសេធថា ខ្លួននិងនារីម្នាក់នោះមិនបានជាអ្វីនឹងគ្នា លើសពីអ្នកស្គាល់នោះឡើយ

ថៃ ៖ កាលពីថ្ងៃទី ០៩ ខែកុម្ភះ តារាសម្តែងប្រុសលោក Pope thanawat បានចូលរួមនៅក្នុងកម្មវិធី BSC Beauty Run & Rally ព្រមទាំងផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត ទាក់ទងជាមួយនិងព័ត៌មានជាមួយនិងនាង Muay Li AF11 ។ 

"យើងគ្រាន់តែបងប្រុសប្អូនស្រី ហើយខ្ញុំនិង Muay Li ពិតជាស្គាល់គ្នា ប៉ុន្តែមិនមែនជាគូស្នេហ៍នោះទេ​ គ្រាន់តែស្គាល់គ្នា។ ជាការពិតណាស់ ខ្ញុំមិនចង់និយាយអំពីវាទេ ព្រោះវាគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ពិតណាស់ខ្ញុំនិងនាងពិតជាគ្មានអ្វីនឹងគ្នាពិតមែន" ។

លោក Pope thanawat បន្ថែម "ខ្ញុំពិតជាអរគុណដែលបានលង់ស្រលាញ់ខ្ញុំពីព្រោះមានមនុស្សជាច្រើនស្រលាញ់និងសរសើរដល់ខ្ញុំ ខ្ញុំចង់អរគុណដល់ នាង Muay Li សម្រាប់ការស្រលាញ់។ វាពិតជាល្អខ្លាំងណាស់នៅពេលដែលមាននរណាម្នាក់ស្រលាញ់យើង។ និយាយដោយត្រង់ចុះខ្ញុំពិតជាគ្មានអារម្មណ៍អ្វីឬទាំងអស់នៅពេលដែលបានស្តាប់បទសម្ភាស៍របស់ Muay Li ដោយសារតែបទសម្ភាស៍នោះយូរពេក ចឹងហើយទើបខ្ញុំស្តាប់តែឃ្លឹបណាខ្លីៗប៉ុណ្ណោះ" ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pope thanawat Bella ranee