CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ នារីម្នាក់ ចងកនៅក្នុងមន្ទីរ ពហុព្យាបាល សំពៅមាស

ភ្នំពេញ ៖ សពនារីម្នាក់ ដែលជាបុគ្គលិក បម្រើការងារផ្នែកអនាម័យ នៅក្នុងមន្ទីរ ពហុព្យាបាលសំពៅមាស ត្រូវបានបុគ្គលិក ដូចគ្នាប្រទះឃើញ ចងកធ្វើអត្ដឃាត កាលពី ព្រឹកព្រលឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដោយពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅ ឡើយ ។

សាក្សី និងជាសាច់ញាតិរបស់នារីរងគ្រោះ បាននិយាយថា សពត្រូវបានគេប្រទះឃើញ ចងកជាប់នឹងជញ្ជាំងស័ង្កសី ដោយប្រើខ្សែ ហាលខោអាវនៅក្នុងមន្ទីរពហុព្យាបាលសំពៅ មាស អគារលេខ៤៩ ផ្លូវលេខ១៦១ សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ដោយការភ្ញាក់ ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៤ ។

យ៉ាងណាក៏ដោយមន្ដ្រីនគរបាលព្រហ្ម ទណ្ឌ មន្ដ្រីនគរបាលផ្នែកចក្ខុ និងមន្ដ្រីនគរ បាលមូលដ្ឋានមិនទាន់មានការបញ្ជាក់ពីមូល ហេតុ នៃការធ្វើអត្ដឃាតដោយចងករបស់ ជនរងគ្រោះនោះឡើយ ។ ប៉ុន្ដែការអះអាង របស់បុគ្គលិក ដែលបម្រើការងារនៅមន្ទីរ ពហុព្យាបាលមួយនេះ បាននិយាយថា រយៈ ពេល២-៣ថ្ងៃកន្លងមកនេះ ជនរងគ្រោះ បង្ហាញទឹកមុខស្រពាប់ស្រពោន មិនដឹងជា មានរឿងអ្វីកើតឡើងនោះឡើយ ទើបឈាន ទៅដល់ការបញ្ចប់ជីវិតយ៉ាងដូច្នេះ ។

ប្រភពព័ត៌មានពីសាច់ញាតិនារីរងគ្រោះ បានឱ្យដឹងថា សពមានឈ្មោះជន ស្រីរ៉ា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្ដព្រៃវែង ហើយមកធ្វើការងារផ្នែងអនា ម័យ ក្នុងមន្ទីរពហុព្យាបាលសំពៅមាសអស់ រយៈពេលជាច្រើនឆ្នាំមកហើយ ។

ក្រោយកើតហេតុ គេបានឃើញកម្លាំង សមត្ថកិច្ចជាច្រើននាក់ ចុះទៅពិនិត្យនិងធ្វើ កោសល្យវិច័យសពនារីរងគ្រោះនៅជាន់ទី៣ នៃអគារមន្ទីរពហុព្យាបាល ប៉ុន្ដែមិនបាន បញ្ជាក់អំពីមូលហេតុនៃការធ្វើអត្ដឃាត នោះឡើយ ។

ក្រោយពិនិត្យកោសល្យវិច័យរួច សព នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី ប៉ុន្ដែគេមិនទាន់ដឹងថា តើម្ចាស់គ្លីនិក ឯកជនខាងលើនិងផ្ដល់សំណង ក៏ដូចជាជួយ ឧបត្ថម្ភប៉ុន្មាននោះឡើយ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន ព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅកាន់មន្ទីរ ពេទ្យ ប៉ុន្ដែគ្មានអ្នកទទួលនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh