CamNews

ព័ត៌មានជាតិ 

ស្រ្តីពីរនាក់ ចាប់ខ្លួនរឿងលក់ កូនខ្លួនឯង

ភ្នំពេញ៖ ការិយាលយ័ ប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ សីហា ២០១៥ បានឃាត់ខ្លួនស្រ្តី ២នាក់ ម្នាក់ជាម្តាយទារក អាយុ១១ខែ ពីបទលក់កូនខ្លួនឯង។

យោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ស្រី្ត២នាក់នេះ បានយកកូនខ្លួនទៅលក់អោយ អ្នកដដៃក្នុងតម្លៃ៨០០ដុល្លារ ដោយនិយាយថា ខ្លួនគ្មានលទ្ធភាពចិញ្ចឹមកូន ការពិតស្រ្តីនេះមានប្តីហើយ ប្តីមានមុខរបរលក់ដូរគ្រាន់បើ តែស្រ្តី នេះចង់សប្បាយរហូត ដល់លក់កូនខ្លួនឯង ហើយបង្កើតរឿងថា ខ្លួនក្រគ្មានលទ្ធភាពចិញ្ចឹមកូន ។

នៅថ្ងៃអង្គារស្អែក ប៉ូលិសនិងកសាងសំណុំរឿង បញ្ជូនស្រ្តីទាំងពីរនាក់នេះ ទៅតុលាការដោយចោទ ប្រកាន់តាម មាត្រា ១៥ នៃច្បាប់ស្តីពីការ បង្រ្កាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ពីបទលក់ដូរ មនុស្សដោយ មានគោលដៅ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh