អ៊ីតាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា មានសាកសពស្រ្ដីវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅឯមាត់សមុទ្រ តែអ្វីដែលប្លែកនោះ
ត្រង់ថា នៅត្រង់រូបភាពដដែលនេះ គឺមានមនុស្សដេកស្លាប់ហើយ ហេតុម្ដេចបានជាភ្ងៀវ
ទេសចរណ៍ជាច្រើន នៅតែបន្ដការសប្បាយ និងលេងយ៉ាងរីករាយ មិនព្រមអើពើ អំពីអ្នក
ស្លាប់នោះទៅវិញ?
ការបកស្រាយបញ្ចាក់មួយ បានសរសេរថា មនុស្សទាំងអស់ ដែលនៅលើឆ្នេរសមុទ្រ ប្រហែល
ទំនងជាគិតថា អ្នកដែលស្លាប់នោះ គឺគ្រាន់តែជាមនុស្ស ដែលបានធ្វើជាការដេកលក់ ហើយ
យកក្រណាត់ស មកគ្រប ដើម្បីជាការលេងសើច ដូច្នេះទើបបានជាពួកគេ មិនព្រមអើពើ
ហើយនៅតែបន្ដលេងសកម្មភាពកំសាន្ដរបស់គេ ដូចជាការលេងបាល់ ឬសំដិលខ្លួនក្រោមពន្លឺ
ព្រះអាទិត្យជាដើម។
តែអ្វីដែលជាការពិតនោះគឺថា នោះគឺជាសាកសពមនុស្ស ដែលបានស្លាប់ពិតប្រាកដមែន
ដែលសាកសពនោះ គឺជាស្រ្ដីជនជាតិរុស្ស៊ីម្នាក់ មានវ័យ ៧៨ឆ្នាំ ដែលបានមកលេងឆ្នេរសមុ
ទ្រមួយ ក្នុងទីក្រុង Formia ប្រទេសអ៊ីតាលីនេះ។
គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំ ២០១១ កន្លងទៅនេះ ក៏មានករណីស្រដៀគ្នា បានកើតឡើង
ដែរ ពោលគឺមានសាកសពមនុស្សម្នាក់ ដែលមានវ័យ ៦៧ឆ្នាំ បានដេកស្លាប់នៅក្រោមឆត្រ
នៅឆ្នេរសមុទ្រមួយជិតទីក្រង Ostia ផងដែរ៕
ដោយ៖ នារី
ប្រភព៖ dailymail