(ចិន)៖ អង្គការ PETA បានជម្រុញឲ្យសាធារណជន ជួយសហការផ្តល់ព័ត៌មាន បន្ទាប់ ពីបុរសម្នាក់បានថតរូបវីដេអូខ្លួនឯង កំពុងស៊ីកូនកណ្តុររស់ជាច្រើនក្បាល ក្លែមជាមួយស្រាបៀរទៀតផង។
Mimi Bekhechi គឺជានាយក អង្គការមូលនិធិ PETA ចង់ឲ្យមានការចោទប្រកាន់បុរស ដែលស៊ីកណ្តុរជាច្រើនក្បាលនោះ ពីបទប្រព្រឹត្តទង្វើឃោរឃៅ លើសត្វដែលប្រទេសជាច្រើន លើពិភពលោក នាំគ្នាថ្កោលទោស និងចេញបម្រាមមិនឲ្យមនុស្ស ស៊ីសត្វរស់ឡើយ សូម្បីប្រទេសចិន ក៏មានច្បាប់នេះដែរ។
តាមរយៈរូបភាពវីដេអូ ដែលត្រូវបានគេយកទៅបង្ហោះនោះ បង្ហាញពីបុរសម្នាក់មិនត្រូវបាន ស្គាល់អត្ត សញ្ញាណ កំពុងផឹកស្រាបៀរមុននឹងយកចង្កឹះ ចាប់ទាញយកកូនកណ្តុររស់ ស៊ីជាអាហារ មើលទៅគួរឲ្យរអើមណាស់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង