CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ព្រោះខឹងឪពុកស្តីបន្ទោស​ រឿងដើរលេងដាច់យប់

(ភ្នំពេញ)៖ សមត្ថកិច្ចមូលដ្ឋានបានថ្លែងឲ្យដឹងថា យុវជនម្នាក់មានវ័យប្រមាណ ១៨ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯង នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោងប្រមាណជិត ៥៖០០នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយមូលហេតុខឹងឪពុក ស្តីបន្ទោសរឿងឧស្សាហ៍ដើរលេងដាច់យប់។ សមត្ថកិច្ចបានបញ្ជាក់ថា កាំភ្លើងដែលយុវជនគិតខ្លីរូបនោះ យកមកបាញ់សម្លាប់ខ្លួនឯង ជារបស់ឪពុកដែលជាមន្រ្តី នគរបាលធ្វើការនៅក្នុងនាយកដ្ឋាន អង្គរក្សក្រសួងមហាផ្ទៃ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិត អំពីអត្តសញ្ញាណអ្នកស្លាប់ និងឪពុករបស់ជនរងគ្រោះនោះទេ៕


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh