CamNews

កំសាន្ត 

ពេជ្រ​ សោភា​ លេងស្ទីល​តែងមុខ​ មើលអត់ចង់​ស្គាល់

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីល្បាញ ត្រូវបានគេប្រសិទ្ធិនាម ថាជាខ្លាញី នៅហង្សមាស នាង ពេជ្រ សោភា ហាក់មានមុខមានមាត់ច្រើនជាងគេ លើបណ្ដាញសារព័ត៌មាន គ្រាន់តែក្នុងខែនេះ នាងឡើងទំព័រមុខផ្ទួនៗ ពិសេសរឿងរ៉ាវឌឹដង ហែកកេរ្តិ៍គ្នា ក្នុងហ្វេសប៊ុក ដែលកើតចេញពីការ បង្ហោះវីដេអូ របស់មនុស្សប្រុសតែសម្ដីស្រីម្នាក់ ហែកហួរតាំងពីដើមដល់ចប់។ តែអ្នកដែលដឹងច្បាស់ គឺគិតថានាង១០០ភាគរយ តែទាំងសងខាង បាននាំគ្នា ចេញមុខនិយាយថា មិនមែនជាការពិតទេ។

ពេជ្រ សោភា មិនបានព្រឺរោម ជាមួយកានិយាយហែកហួរ របស់តារាហ្វេសប៊ុក នឹងជាអតីតប្អូនធម៌នោះទេ ។តែនាងហាក់រងទុក្ខផ្ទួនៗ ព្រោះឪពុកកំពុងតែឈឺធ្ងន់ នៅឯមន្ទីរពេទ្យឯណោះ ។ នាងគ្មានអារម្មណ៍តបតវិញទេ ខណៈម្ចាស់ស្នេហ៍ ក៏នៅឆ្ងាយពីនាងដូចមេឃ និងដី ធ្វើឲ្យនាងប្រៀបដូចជា កំពុងតែនៅកណ្ដាលសមុទ្រម្នាក់ឯង ដែលអ្នកមិនដឹងតែងតែយល់ថា នាងដូចជាកំពុងតែសប្បាយរីករាយណាស់ ។ កាលពីពាក់កណ្ដាល អាធ្រាតថ្ងៃអាទិត្យ នាងបានបង្ហោះរូបភាព ចេញពីគណនីរបស់នាង ខណៈមិត្តក្នុងហ្វេសប៊ុកនាង បានសួរថារូបរបស់អ្នកណា?មើលទៅប្រៀប បាននឹងតារាជប៉ុន វ័យ១៦ ឆ្នាំ ។ ការពិតជា នាង ពេជ្រ សោភា តារាចម្រៀងពូកែរាំរែក និងច្នៃសំលៀកបំពាក់សោះ ។

ជាមួយ LookingTODAY នាងបាននិយាយថា អ្វីៗកើតចេញពីការហាត់រៀន មិនថាតែ ការផាត់មុខឬ ធ្វើអ្វីទេ វាកើតចេញ ពីការព្យាយាម គ្មានអ្វីដែល ធ្វើមិនកើតនោះទេ កុំតែធ្វើរឿងមិនល្អ ។ នៅពេល ពេជ្រ សោភា បានបង្ហាញនៅភាពប៉ិនប្រសប់នេះ មហាជនជាច្រើន ដែលគាំទ្រនាង បាននិយាយថា ពេជ្រ សោភា ពិតជាគ្រាប់ពេជ្រមែន តែគួរឲ្យស្ដាយត្រង់ថា ពេជ្រ មួយគ្រាប់នេះ នឹងមិនអាចបញ្ចេញពន្លឺ បានយូរទៀតទេ ព្រោះក្រោយនាងរៀបការ ជាមួយបុរសអាមេរិក នាងនឹងបញ្ឃប់ អាជីពចម្រៀងរបស់ខ្លួន ព្រោះគូដណ្ដឹង អនាគតស្វាមី មិនចង់ឲ្យនាងហត់ នឿយច្រើន  ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news