CamNews

តារា 

ពេលវេលាដ៏កម្រ របស់នាង Bella និងមិត្តប្រុស ទៅធ្វើបុណ្យ ដោយជួយអ្នកក្រីក្រជាមួយគ្នា

កំសាន្ត ៖ ថ្វីត្បិតតែស្រលាញ់គ្នាជាយូរណាស់មកហើយក៏ពិតមែន ប៉ុន្តែ លោក weir sukollawat និងមិត្តស្រីរូបស្អាត គឺនាង Bella ranee កម្រទៅណាមកណាជាមួយគ្នា រីឯរូបថតវិញ ក៏រឹតតែបង្ហោះជាមួយគ្នាផងដែរ ។ 


 

ប៉ុន្តែកាលពីថ្ងៃទី​ ០៨ ខែសីហា កន្លងទៅនេះ តារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នាង Bella ranee និងលោក weir sukollawat ព្រមទាំងមិត្តភក្តិជាច្រើននាក់ទៀត បាននាំយកអាហារនិងរបស់របបមួយចំនួន ដើម្បីចែកជូនទៅដល់ជនក្រីក្រ និងជួយសង្រ្គោះពួកអ្នកភូមិ ដែលបានជួបគ្រោះទឹកជំនន់ ជាមួយគ្នា ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកជាមួយនិងទង្វើរបស់គូស្នេហ៍មួយគូនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលគូស្នេហ៍មួយគូនេះបានសាងអំពើរល្អរួមគ្នា ហើយគ្មានការលាក់បាំងភ្នែកមហាជនអ្វីនោះទេ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: weir sukollawat Bella ranee