ត្រឹមតែរយៈពេល ពីរបីថ្ងៃប៉ុណ្ណោះ ចាប់តាំងពីកើតមានសោកនាដកម្ម នៅក្នុងពិធី 'The 1st Pangyo Techno Valley Festival ដែលធ្វើឲមនុស្ស ចំនួន១៦នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀត បានរង របួសធ្ងន់។ នៅថ្ងៃទី ១៨ តុលា លោក Oh ដែលជាប់ពាក់ព័ន្ធនឹង ការរៀបចំព្រឹត្តិការណ៏នោះ បានស្លាប់ ហាក់ដូចជាមកពីការធ្វើឃាតខ្លួនឯង។
បើតាមសេចក្តីរាយការណ៏ លោក Oh ដែលមានអាយុ ៣៧ឆ្នាំ គឺជានិយោជិក នៃវិទ្យាស្ថាន ផ្សព្វផ្សាយ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា Gyeonggi ទទួលគ្រប់គ្រង ផ្នែកសុវត្ថិភាព។ កាលពីថ្ងៃទី ១៧ តុលា មន្ត្រី ប៉ូលីស បានសាកសួរលោក Oh អំពីឧបទ្ទវហេតុនោះ។ ក្រោយមក មិនយូរប៉ុន្មាន គេបានរកឃើញថា គាត់បានលោតចុះពីលើ កំពូលអគារ១០ជាន់ ហើយសាកសពរបស់គាត់ត្រូវបានរកឃើញ នៅព្រឹក ថ្ងៃបន្ទាប់។ បើតាម BBC លោក Oh បានបន្សល់ទុក លិខិតមួយ ដែលបង្ហាញថា គាត់ទទួលខុសត្រូវ ចំពោះឧបទ្ទវហេតុនោះ។ នៅក្នុងលិខិតនោះបានរៀបរាប់ថា ៖ គាត់សុំទោសជាខ្លាំង ដល់ អ្នកដែលស្លាប់ ហើយសូមជួយថែរក្សាកូនៗ របស់គាត់ផង។
ប្រែសំរួលដាយ៖ ដាណា
ប្រភព៖ allkpop