CamNews

ព័ត៌មានជាតិ 

យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យ ដាច់កដៃ ខាងស្តាំ

ភ្នំពេញ: យុវជនម្នាក់ត្រូវបាន ដាច់កដៃខាងស្តាំ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម ដោយសារយុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ បានដេញកាប់ ទាំងមិនដឹងមូលហេតុ រួចបានរត់គេចខ្លួនបាត់ បន្សល់ទុកដាវពីរដើម នៅក្បែរកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៤ នៅច្រកផ្លូវឌឿងហែម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពពត៌មានពីជនរងគ្រោះ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដើរចូលទៅច្រក ផ្លូវឌឿងហែម ក៏ស្រាប់តែមានយុវជនពីរនាក់ប្រដាប់ដោយដាវស៊ាំម៉ូរៃដេញកាប់ខ្លួន តែម្តង។ ជនរងគ្រោះ បានប្រាប់ថា ខ្លួនមានឈ្មោះកឹម ពិសិដ្ឋ អាយុជាង៣០ឆ្នាំ មុខរបរជាអ្នកយាមម៉ូតូនៅកន្លែងកើតហេតុ ចំណែក យុវជនទាំងពីរនាក់ដែលស្គាល់នោះមានឈ្មោះ ហាវ និងម្នាក់ទៀតឈ្មោះពន្លឺ។ គួរបញ្ជាក់ថា យុវជនទាំង២នាក់ និងជនរងគ្រោះជាអ្នកស្គាល់គ្នា។

ក្រោយពេលកើតហេតុ យុវជនទាំងពីរ

នាក់ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកដាវសាម៉ូរៃពីរដើម នៅក្បែរកន្លែងកើតហេតុ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh