CamNews

តារា 

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ីក ចូលតុលាការ បំភ្លឺរឿងបណ្ដឹង ចេញសែកអត់សាច់ប្រាក់

ភ្នំពេញ៖ ម្ចាស់ផលិតកម្មក្លាស៊ីក ល្បីឈ្មោះដែល ទស្សនិកជនស្គាល់ តាមរយៈការ ដឹកនាំរឿង
ជា ច្រើនលោក ហួរ សុផល ត្រូវបានតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់
ខ្លួន មកធ្វើការសាកសួរ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ ពីបទឆបោកចេញ មូលប្បទាន
ប័ត្រ (សែក) អត់មានទឹកប្រាក់ ។     

ប្រភពច្បាស់ការពីសាលាដំបូង រាជធានីភ្នំពេញបានបង្ហើបនាយ០៤ ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា
ឲ្យដឹងថា ម្ចាស់ផលិតកម្មក្លាស៊ីក ត្រូវបានកម្លាំង សមត្ថកិច្ចបញ្ជូន មកដើម្បីសាកសួរពីបទឆបោក
ចេញសែកអត់សាច់ប្រាក់ ក្រោយពីជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅតុលាការកាល ពីពេល
កន្លងមក ។

ប្រភពដដែលនោះ បានឲ្យដឹងទៀតថា លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ីក ដែលធ្លាប់ដឹក
នាំរឿង“បងអើយ កុំខ្លាចអូនអី” ត្រូវបានកម្លាំងនគរបាល នៃក្រសួងមហាផ្ទៃ បញ្ជូនមកកាន់តុលា
ការ តាំងពីព្រឹកដោយ ជាប់ពាក់ព័ន្ធ សង្ស័យថា បានចេញសែកចំនួន២ ម៉ឺនដុល្លារ ដោយគ្មានសាច់
ប្រាក់ ។

ប្រភពដដែលបានប្រាប់ឲ្យដឹង បន្តទៀតថា ម្ចាស់ផលិតកម្មរូបនេះ ដែលជាបងប្រុសបង្កើតរបស់
តារាសម្តែង សុគន្ធ អារីយ៉ា បានធ្វើការឆបោក និងរំលោភសេចក្តីទុកចិត្ត ដោយបោកបញ្ឆេត ជន
រងគ្រោះចេញសែកមួយ ទៅឲ្យជនរងគ្រោះ ប៉ុន្តែរហូតមកដល់ រសៀលនេះ ខាងតុលាការ នៅ
មិនទាន់ បញ្ជាក់ពី មូលហេតុដើមចម ច្បាស់លាស់ ពីការឆបោករបស់ លោក ហួរ សុផល និងនីតិ
វិធីយ៉ាងណា នៅឡើយទេ ដោយកាលពីព្រឹកថ្ងៃនេះ តុលាការគ្រាន់តែបញ្ចូនខ្លួន ទៅសាកសួរ និង
ចាត់វិធានការទៅ តាមផ្លូវ ច្បាប់ ។

ម្ចាស់ផលិតកម្មក្លាស៊ីករូបនេះ ក៏ធ្លាប់បានបោកបក់ប៉ះពាល់ ព័ត៌មានអាស្រូវមិនតិចដែរ ដោយកាល
ពីពេលថ្មីៗនេះ ទើបតែលេចឮព័ត៌មានថា លោកបានសម្រេចចិត្តបិទ ផលិតកម្មដោយសារតែ ក្ស័យ
ធនមិនទាន់ស្ងប់ផង ក៏ស្រាប់ តែមានប្រភព ប្លែកធ្លាយជាថ្មី ថាលោកត្រូវបានតុលាការសាលា ដំបូង
ចាប់ ខ្លួនទៅសាកសួរបន្ថែម លើពាក្យ បណ្តឹង របស់ជនរងគ្រោះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment classic hour sophal