CamNews

តារា 

ជាការពិតដែរទេថា សង្សាររបស់ James Jirayu គឺជាតារាថៃដែលតែងតែមកស្រុកខ្មែរយើងជារឿយៗ?

កំសាន្ត ៖ ថ្មីៗនេះតារាសម្តែងថៃ លោក James jirayu បានសារភាពថា មានកំពុងតែមាននារីម្នាក់ដែលតែងតែនិយាយលេងជាមួយគ្នារាល់ថ្ងៃ រហូតធ្វើឲ្យអ្នកគាំទ្រចង់ដឹងចង់លឺថា​ ស្រីម្នាក់នោះគឺជាអ្នកណា ។ 

ទទ្ទឹមនឹងនេះផងដែរ អ្នកគាំទ្រជឿជាក់ថា គឺជាតារាចម្រៀងវ័យក្មេងម្នាក់ដែលតែងតែមកកាន់ប្រទេសកម្ពុជាជារឿយៗ ដើម្បីបំពេញភារៈកិច្ចការងាររបស់ខ្លួនគឺ នាង Jannie Weigel ដែលជាតារាថៃកូនកាត់អាល្លឺម៉ង មួយរូប ។ 


ទោះបីជាយ៉ាងណាក៏ដោយ តួប្រុសក្នុងរឿង "ហង្សបាក់ស្លាប" បានបដិសេធថា ស្រីម្នាក់នោះមិនមែនជាសិស្សប្អូនរបស់លោក ដូចដែលមហាជនបានគិតនោះទេ ។ ហើយនារីម្នាក់នោះគ្រាន់តែជាមិត្តដែលលោកបានទទួលទានអាហារជាមួយគ្នា មើលកុន និងនិយាយលេងជាមួយគ្នាតាមរយៈ LINE ជាមួយគ្នា ប៉ុន្តែ James jirayu និងស្រីម្នាក់នោះ មិនទាន់ក្លាយជាគូស្នេហ៍នៅឡើយទេ ។ 

ប្រភពដដែលបន្តថា តារាសម្តែងវ័យ ២៤ រូបនេះ នៅមិនទាន់អាចបង្ហាញឈ្មោះ ឬបង្ហើបប្រាប់ថា ស្រីម្នាក់នោះគឺជាតារាល្បី ឬមួយយ៉ាងណាទេ ប៉ុន្តែលោក James នឹងបើកបង្ហាញទំនាក់ទំនងស្នេហារបស់លោក នៅពេលដែលខ្លួននិងនារីម្នាក់នោះក្លាយជាសង្សារនឹងគ្នាពិតប្រាកដមែន ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailynews


Tags: Jannie Weigel James jirayu Bella ranee