CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចបង្ហាញមុខ ក្រុមគ្រឿងញៀន ចោរកម្ម៤២នាក់ និងថ្នាំ៥៥០កញ្ចប់ ក្រោយការបង្ក្រាបទាំង១២ខណ្ឌ

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៤២នាក់ ពាក់ព័ន្ធសកម្មភាពជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងចោរកម្ម ព្រមទាំងថ្នាំញៀន ចំនួន៥៥០កញ្ចប់ ដាវសាំម៉ូរៃ និងឧបករណ៍សម្រាប់ជក់ ជាច្រើននោះ ត្រូវបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រោយពីត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនទាំង១២ខណ្ឌ នារយៈពេល២ថ្ងៃកន្លងមកនេះ។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់នៅ ក្នុងសន្និសីទកាសែត ខាងលើនេះថា ជនសង្ស័យទាំង៤២នាក់ ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួននៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងខណ្ឌទាំង១២ ព្រមទាំងដកហូតថ្នាំញៀន ដាវសាំម៉ូរ៉ៃ និងវត្ថុតាងជាច្រើន។

លោក ប៊ន សំអាត បានបញ្ជាក់ថា ប្រតិបត្តិការក្រោមការ បញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ នឹងធ្វើឡើងជាបន្តបន្ទាប់ នៅតាមមូលដ្ឋាន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីស្វែងសន្តិសុខជូនប្រជាពលរដ្ឋ។ ក្រោយបញ្ចប់ការបង្ហាញមុខរួចមក ជនសង្ស័យទាំង៤២នាក់ ត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh