CamNews

ប្លែកៗ 

បាត់​ចិញ្ចៀន​រៀប​ការ​បី​ឆ្នាំ ទី​បំ​ផុត​រក​ឃើញ​វិញ​ នៅ​លើ​មើម​ការ៉ុត​ដុះ​ក្នុង​សួន

(អាល្លឺម៉ង់)៖ ​បុរសវ័យចំណាស់អាយុ៨២ឆ្នាំម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ បានសម្តែងក្តីរីករាយជាខ្លាំង បន្ទាប់ពីរកឃើញចិញ្ចៀនរៀបការរបស់ខ្លួន ដែលបានបាត់អស់រយៈពេល៣ឆ្នាំ មកហើយ។

បុរសដែលមិនស្គាល់អត្តសញ្ញាណ រូបនេះនិយាយថា ប្រពន្ធរបស់គាត់ធ្លាប់ផ្តល់ជំនឿ​ចិត្ត​ថា ចិញ្ចៀនមាស ដែលជាចំណងដៃរៀបការរបស់ពួកគាត់នេះ នឹងរកឃើញវិញនៅថ្ងៃណាមួយ ព្រោះគាត់ជឿថាវាមិនទៅណាឆ្ងាយ ពីក្នុងបរិវេណផ្ទះឡើយ។

កន្លងមក បុរសចំណាស់ហាក់អស់​សង្ឃឹមខ្លាំង ពេលដែលរកចិញ្ចៀនរៀបការពុំឃើញ ស្រាប់តែថ្ងៃមួយសំណាងល្អមែន ដែលគាត់ក្រឡេកឃើញវា នៅលើចុងមើមការ៉ុតមួយ ដែលដុះលើក្នុងសួនច្បារ​ប្រហែលចិញ្ចៀននេះ របូតជ្រុះពីដៃគាត់ ខណៈដែលកំពុងធ្វើការក្នុង​សួន ប៉ុន្តែទោះបីជាណាវាគួរឲ្យ​សោកស្តាយ ដែលពេលនេះប្រពន្ធ​ជាទីស្រឡាញ់ របស់គាត់លែងមានជីវិត​លើលោកនេះរាប់ខែ មកហើយមិនបានឃើញ​ចិញ្ចៀនរៀបការ ដែលលោកតារកឃើញវិញ​ឡើយ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news