CamNews

តារា 

តារាម៉ូដែលនាង Pixee Fox ចង់កែសម្ផស្ស បំបែក​ឯតទគ្គកម្ម ពិភពលោក

(បរទេស)៖ នាង Pixee Fox តារាម៉ូដែលជនជាតិ ស៊ុយអែត បច្ចុប្បន្នរស់នៅក្នុងរដ្ឋ North Carolina បានធ្វើការកែសម្ផស្ស យ៉ាងហោចណាស់ក៏១៩ដងរួចមកហើយ ដោយចំណាយប្រាក់អស់ប្រមាណ $125,200។

តារាស្រីវ័យ២៦ឆ្នាំរូបនេះ បានឲ្យគ្រូពេទ្យជំនាញកែច្នៃរូបរាងផ្ទៃមុខរបស់ខ្លួន សឹងតែខុសពីធម្មជាតិទៅហើយ ដោយពង្រីកដើមទ្រូង កែប្រស្រីភ្នែក ឲ្យទៅជាពណ៌បៃតង មើលទៅដូចជាតុក្កតា បើទោះជានាងមានកែវភ្នែកស្អាត ពីធម្មជាតិរួចទៅហើយក្តី។ Pixee Fox និយាយថា នាងមិនបារម្ភពីផលវិបាក ទៅថ្ងៃមុខចំពោះការកែសម្ផស្សនេះឡើយ ព្រោះនាងចង់ធ្វើអ្វីដែលខ្លួនយល់ថា មើលទៅបរិបូណ៌សម្រាប់ខ្លួនឯង ឲ្យមើលទៅស្រស់ស្អាតទៅ
តាមអ្វីដែលនាងចង់បាន។

ជាមួយនឹងការកែសម្ផស្សនេះ Pixee Fox បានចំណាយ ទៅលើការកែភ្នែកអស់ $6000 ត្រគាកអស់ $9000 ច្រមុះ $19,000 ដើមទ្រូង $40,000 បបូរមាត់ $7000 និងផ្នែកផ្សេងទៀត នៃរាងកាយដែលសរុបទៅអស់ $125,200 តែតារាម៉ូដែលស្រីរូបនេះ និយាយថា វាមិនទាន់ចប់នៅឡើយទេ ព្រោះនាងកែផែ្នកខ្លះទៀត នៃរាងកាយនិងចង់បានចង្កេះអង្ក្រងផងដែរ នេះគឺក៏ជាក្តីស្រមៃដែលនាង ចង់ជាប់ក្នុងកំណត់ត្រាពិភពលោក ទៀតផង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Pixee Fox Model Plastic surgery