(អាល្លឺម៉ង់)៖ ថ្មីៗនេះ នៅប្រទេសអាល្លឺម៉ង់ ដើម្បីសុវត្ថិភាពប្រជាជន ដែលរវល់ជាមួយទូរស័ព្ទ ស្មាតហ្វូនខ្លាំងពេកនោះ ទីក្រុង Augsburg បានដាក់ចេញនូវយុទ្ធសាស្ត្រ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកថ្មើរជើង ដោយការដាក់ភ្លើងស្តុប នៅ លើឥដ្ឋតែម្តង ដើម្បីឲ្យពួកគេអាចមើលឃើញ ពន្លឺភ្លើងប្រាប់ជាសញ្ញា ឲ្យឈប់នៅពេលរថភ្លើងរៀបនឹងមកដល់។
ភ្លើងស្តុបបែបនេះ ត្រូវបានដាក់នៅលើចំណត ផ្លូវរថភ្លើងពីរកន្លែង ក្នុងទីក្រុង ហើយអ្នកនាំពាក្យសាលាក្រុង គឺលោក Tobias Harms បាននិយាយថា ប្រជាជនភាគច្រើន សប្បាយចិត្តណាស់ នៅពេលមានការរៀបចំដាក់ភ្លើងស្តុបថ្មីនេះ ដែលពួកគេជឿថា វានឹងជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិត សម្រាប់អ្នកថ្មើរជើង ចូលចិត្តដើរឈ្ងោកមើលទូរស័ព្ទ គឺពួកគេអាចឱនឃើញភ្លើងស្តុបនេះ នៅលើឥដ្ឋបាន។
ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានយុវវ័យម្នាក់លើកឡើងថា នៅពេលថ្ងៃ គេមិនបានសម្គាល់ឃើញថា មានភ្លើងស្តុបថ្មីនេះទេ តែប្រហែលជាវានឹងមានប្រយោជន៍ នៅពេលយប់ ដែលយើងអាចមើលឃើញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង