ក្រុងឡុងដ៍ៈ ក្តីសង្ឃឹមនៃការប្រកួតជម្រុះ Europa League របស់ក្រុម Sheffield United បានធ្លាក់ បន្ទាប់ពីការស៊ុតបាល់បញ្ចូលទី នៅតង់ទី ២ ពីកីឡាករ Richarlison បាននាំភ្ញៀវ Everton ទទួលជ័យជម្នះ ១-០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីថ្ងៃចន្ទ។
បន្ទាប់ពីការការពារយ៉ាងល្អ នៅឯកីឡដ្ធាន Bramall Lane ក្រុម Everton បានបង្កើតឱកាសដ៏ល្អបំផុត ក្នុងការបើកឆាកដើមតង់ទី២ ដោយការតែតបាល់របស់ Dominic Calvert-Lewin តែបាល់ប៉ះបង្គោលទី។
ក្រុមភ្ញៀវ បានបើកការនាំមុខ ភ្លាមៗ បន្ទាប់ពីចប់តង់ទី ១ នៅពេលដែលការទាត់បាល់ពិន័យ Free-kick របស់កីឡាករ Gylfi Sigurdsson ត្រូវបាននាំមុខ ដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ដើម្បីរកគ្រាប់បាល់ទី ១៥ របស់គេ ក្នុងរាល់ការប្រកួតទាំងអស់នៅរដូវកាលនេះ៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ Channel New Asia