CamNews

កីឡាជាតិ 

លោក Lee ប្រាប់​មូល​ហេតុ​ពី​ការ​អវត្តមាន​កីឡាករ​សំខាន់ ៤​រូប​​ក្នុង​​ថ្ងៃ​​ប្រមូល​ផ្ដុំ​ដំបូង

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានធ្វើការប្រមូលផ្ដុំថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៣ ខែឧសភាម្សិលមិញ នៅ​លើ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ ត្រៀម​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2019 ជាមួយនឹងចិនតៃប៉ិ  ក្រោមការដឹកនាំរបស់គ្រូបង្វឹកជន​ជាតិ​កូរ៉េ​លោក Lee Tae Hoon ប៉ុន្ដែ​ការ​ប្រមូល​ផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ គឺអវត្តមានកីឡាករសំខាន់ ៤រូប ក្នុងនោះមានកីឡាករណាហ្គាវើល ៣រូប និងភ្នំពេញក្រោនម្នាក់ ។

ប៉ុន្ដែអវត្តមានកីឡាករសំខាន់ខាងលើនេះ មិនត្រូវបានលោក Lee សម្ដែងពីក្ដីបារម្ភណាស់ណាទេ ដោយសារពួកគេជាប់បេស​កកម្ម​លេង​ឲ្យ​ក្លឹប​រៀងៗ​ខ្លួន លើក​លែងតែកីឡាករ កុក បូរីស របស់ក្លិបភ្នំពេញក្រោន ដែល​គេ​មិន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ ដោយ​មូល​ហេតុ​មក​ពី​គេ​មិន​ជឿ​ជាក់​លើ​សមត្ថភាពខ្លួនឯង ព្រោះភាពហត់នឿយជាមួយនឹងក្លិប នៅក្នុងបេសកកម្មនៃការប្រកួតលីគកំពូលកម្ពុជាកន្លងទៅ ។

ដោយឡែកកីឡាករ ៣រូបនៃក្លិបណាហ្គាវើល រួមមាន សុះ ស៊ូហាណា, ង៉យ ស្រ៊ីន និង ឆេង ម៉េង ដែលស្ថិតក្នុងបញ្ជីឈ្មោះជម្រើសជាតិ តែ​មិន​បាន​មក​ហ្វឹក​ហាត់​នោះ ត្រូវ​បាន​លោក Lee បញ្ជាក់ពីមូលហេតុពិតប្រាកដថា ដោយសារពួកគេ​ជាប់​បេសកកម្ម​ជួយ​ក្លឹប​ណា​ហ្គា​វើល ឆ្ពោះ​ទៅ​ចូលរួមប្រកួតពានរង្វាន់ Singapore Cup 2016 នៅសិង្ហបុរី នាចុងខែនេះ ប៉ុន្ដែពួកគេនឹងចូលជម្រើសជាតិវិញ បន្ទាប់ពីបេសកកម្មនេះបញ្ចប់ ៕

គ្រូបង្វឹក Lee Tae Hoon ប្រមូលផ្តុំកីឡាករហ្វឹកហាត់ម្សិលមិញ

កីឡាករ ឆេង ម៉េង

កីឡាករ កុក បូរីស

កីឡាករ សុះ ស៊ូហាណា

កីឡាករ ង៉យ ស្រ៊ីន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: lee