CamNews

កំសាន្ត 

លោក Kim Hyun Joong នឹង​រៀប​ការ ជា​មួយ​អតីត​មិត្ត​ស្រី​វិញ ពេល​ដឹង​ថា មាន​ផ្ទៃ​ពោះ

កូរ៉េ៖ បើយោងតាមសម្តីមេធាវីរបស់កញ្ញា Choi បាននិយាយថា អតីតមិត្តស្រីលោក Kim Hyun Joong នាង Choi ពិតជាមានផ្ទៃពោះ ប្រាកដមែន ពុំមានការភ័ន្តច្រឡំអ្វីឡើយ ហើយភាគីលោក Kim Hyun Joong អាចនឹងរៀបអាពាហ៍ ពិពាហ៍ជាមួយអតីតមិត្តស្រីម្នាក់ នេះវិញ ។ នេះបើតាមការចេញផ្សាយគេហទំព័រកម្សាន្តរបស់កូរ៉េខាងត្បូង Allkpop កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sports Seoul បទសម្ភាសន៍តាមទូរស័ព្ទ ជាមួយមេធាវីរបស់នាង Choi លោក Sun Jong Moon បានថ្លែងតាមទូរស័ព្ទថា អតីតមិត្តស្រីលោក Kim Hyun Joong នាង Choi ពិតជាមានផ្ទៃពោះប្រាកដមែន ហើយឪពុករបស់កូនក្នុងផ្ទៃនាង គឺលោក Kim Hyun Joong តែម្តង ។ សព្វថ្ងៃនាង Choi កំពុងសម្រាកនៅមន្ទីពេទ្យ ដើម្បីត្រួតពិនិត្យសុខភាពនាង និងកូនក្នុងផ្ទៃ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea