(ជប៉ុន)៖ ការប្រកួតបាល់មួយប្រភេទ នៅពហុកីឡាដ្ឋាន Koshien ក្នុងទឹកដីជប៉ុន ត្រូវបានពន្យារពេល បន្ទាប់ពីកើតហេតុការណ៍ ដែលនឹកស្មានមិនដល់មួយ ភ្លាមៗនៅពេលត្រីស្អុយ មួយកំណាត់ធ្លាក់មកដីចំកណ្តាលទីធ្លា ប្រកួតបាល់ ហើយខាងអ្នករៀបចំ កំពុងពិនិត្យមើលថា តើវាកើតឡើងដោយរបៀបណា។
តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីសត្វស្លាបមួយក្បាល ពាំយកត្រីស្អុយនេះ មកទម្លាក់ចោលក្នុងទីធ្លាប្រកួតបាល់ ខណៈដែលក្រុម Hanshin Tigers កំពុងប្រកួត ជាមួយក្រុម Swallows ធ្វើឲ្យពួកគេទ្រាំហិតក្លិនមិនបាន ទើបផ្អាកការប្រកួតកណ្តាលទី។ មន្ត្រីមើលការខុសត្រូវ កន្លែងប្រកួត និយាយថា ហេតុការណ៍នេះ មិនពាក់ព័ន្ធនឹងក្រុមអ្នកគាំទ្រ ណាមួយមានកំហឹង ហើយធ្វើបែបនេះឡើយ វាគ្រាន់តែជាអំពើ របស់បក្សីមួយក្បាល ហើរពាំត្រីស្អុយមក ទម្លាក់ចោលទីនេះប៉ុណ្ណោះ ហើយក្រោយពីមានការសំអាតរួច ក្រុមកីឡាករក៏បន្តការប្រកួតទៀត រីឯលទ្ធផលក្រុម Swallows ជាអ្នកឈ្នះ គឺលទ្ធផល 5-1 ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង