CamNews

តារា 

បែកធ្លាយរូប Sunny ក្នុង​ឈុត​ប៊ីគីនី, Fans ថាសិច​​ស៊ី​​កាន់​តែ​​ទាក់​ទាញ

(កូរ៉េ)៖ រូបថតរបស់ស្រីស្រស់ នាង Sunny សមាជិកក្រុម Girls 'Generation នៅក្នុងឈុតប៊ីគីនីក្រហមស្រស់ត្រូវបានបែកធ្លាយ​ និងចរាចរនៅ​លើបណ្ដាញ​អនឡាញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ទោះបីជាយ៉ាងនេះក្តី បណ្តាក្រុមអ្នកគាំទ្ររបស់នាង បានធ្វើការសន្និដ្ឋានថា រូបភាពរបស់ Sunny ត្រូវបានថតក្នុងអំឡុងពេលក្រុម Girls' Generation ថតវីដេអូចម្រៀងក្នុងបទ «Party» ការលើកឡើងបែបនេះ ដោយសារតែឃើញថា ពណ៌សក់រួមនិងឈុតប៊ីគីនីពណ៌ក្រហម ស៊ីគ្នាទៅនឹងលំនាំអត្ថន័យចម្រៀងណាស់។​ ជាមួយគ្នានោះដែរ Sunny ត្រូវបានគេកោតសរសើរថា មានស្បែកភ្លឺសរលោង ហើយនៅពេលស្លៀកពាក់ឈុតប៊ីគីនីដូចនេះ មើលទៅគឺរិតតែសិចស៊ី និងទាក់ទាញបំផុត។

តាមរយៈរូបភាព Sunny​ ហាក់បីដូចជា​ រីករាយនិងពេញចិត្តយ៉ាង​ខ្លាំង​ជាមួយអាកាសធាតុកត់ក្តៅបែបនេះ!


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea