CamNews

ភាពយន្ត 

មើល​រឿង​ខ្មោច​កូរ៉េ​នេះរួច ធានា​ថាដេក​លែង​លក់

​រឿង​ខ្មោច​កូរ៉េ​មួយ​នេះ គឺ​ត្រូវ​បាន​សរសេរ​ចេញ​​ពី​រឿង​ជប៉ុន​ ដែល​បុរស​ម្នាក់​បាន​បំផ្លាញ​ស្នាម​ញញឹម​របស់​ប្រពន្ធ​គាត់ ដោយ​សារ​តែ​ការ​ប្រច័ណ្ឌ។​

យោង​តាម​រឿង​ជប៉ុន​មួយ​នោះ បុរស​ជា​ប្តី​បាន​សង្ស័យ​ថា​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួនកំពុង​ផិតក្បត់ ដូច្នេះ​គាត់​ក៏​បំផ្លាញ​មុខ​របស់​នាង ដើម្បី​ឲ្យ​នាង​ស្មោះ​ត្រង់​នឹង​គាត់។




នៅ​ក្នុង​ឆ្នាំ 2004 កូរ៉េក៏​បាន​យក​លំនាំ​រឿង​នោះ តែ​សរសេរ​វា​ចេញ​ទៅ​ជា​រឿង​ខ្មោចដ៏​គួរ​ឲ្យ​ព្រឺ​ព្រួច សឹង​តែ​ទស្សនិកជន​មិន​ហ៊ាន​ទស្សនា​ម្នាក់ឯង។ រឿង​នោះ​មាន​ដំណាល​ថា៖

យប់​មួយ បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន តាម​រថភ្លើង​ក្រោម​ដីដ៏​ស្ងាត់​ជ្រងំ ហើយ​មាន​នារី​ម្នាក់​ដែល​មាន​សក់​ខ្មៅ​វែង​ ពាក់​ម៉ាស់​ពណ៌ក្រហម អង្គុយ​ក្បែរ​គាត់។






កំឡុង​ពេល​ដែល​រថភ្លើង​កំពុង​ធ្វើ​ដំណើរ ពួក​គេ​បាន​ក្រឡេក​មើល​គ្នា ហើយ​បុរស​នោះ​ត្រូវ​បាន​ទាក់​ទាញ​ដោយ​កែវ​ភ្នែក​ដ៏​ស្រស់​ស្អាត​របស់​នាង។

នៅ​ពេល​ដល់​ចំណត បុរស​នោះ​ក៏​ចាប់​ឱកាស​នោះ ​ដើម្បី​និយាយ​ជាមួយ​នាង មុន​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​ឃ្លាត​ពី​គ្នា ប៉ុន្តែ​នារី​នោះ​និយាយ​មុន។

នារី​នោះ​បាន​សួរ ថាតើ នាង​ស្រស់​ស្អាត​ឬទេ?

គាត់​ក៏​បាន​ឆ្លើយ​ថាស្អាត បន្ទាប់មក​នារី​នោះ​ក៏​បាន​ដោះ​ម៉ាស់ចេញ​ពី​មុខ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​បបូរ​មាត់​រយះ​ ដល់​ត្រចៀក។

ភ្លាមៗនោះ បុរស​ម្នាក់នោះក៏​លោតចេញ​ពី​រថភ្លើង ហើយ​រត់​យ៉ាង​លឿន តាម​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន។

រឿង​នេះ​បាន​បង្ហាញ​ពី​នារី​ម្នាក់ បាន​បរាជ័យ​ក្នុង​ការ​វះ​កាត់​កែ​សម្ផស្ស ដែល​ធ្វើ​ឲ្យ​នាង​ជិត​ឆ្កួត​ទៅ​ហើយ ដូច្នេះ​នាង​បាន​ចាប់​ផ្តើម​សួរ​បុរស​គ្រប់​រូប ថា​តើ ពួក​គេ​គិត​ថា​នាង​ស្រស់ស្អាត​ឬទេ?

ប្រសិន​បើ​ពួក​គេ​និយាយ​ថា​ «ទេ» នាង​នឹង​កាត់​មាត់​របស់​ពួក​គេ ឲ្យ​ដល់​ត្រចៀក​ដូច​នាង​ដែរ។




ប្រសិន​បើ​ពួក​គេ​និយាយ​ថា​ «ស្អាត» នាង​ដឹង​ថា​ពួក​គេ​និយាយ​កុហក ហើយ​សម្លាប់​គេ​តែ​ម្តង។

ដូច្នេះ​ បើ​អ្នក​ឃើញ​នារី​ដ៏​ស្រស់​ស្អាត​ណា​ម្នាក់ សួរ​អ្នក​ថា នាង​ស្អាត​ឬ​ទេ ចូរ​រត់​ ហើយ​កុំ​ងាកក្រោយ​ឲ្យ​សោះ៕



ប្រែសម្រួល៖ High

ប្រភព៖ Koreaboo


Tags: Seoul South korea Kpop