ព័ត៌មានកំសាន្ត ៖ អ្នកនាង ទូច ស្រីល័ក្ខ ត្រូវអ្នកមានគុណទាំងពីរ ទិញកាដូឲ្យតម្លៃ ខ្ទង់ម៉ឺនដុល្លារ ពិតជាធ្វើឲ្យតារាស្រីរូបនេះរំភើបចិត្តយ៉ាងខ្លាំង ព្រោះជាទឹកចិត្តដ៏ច្រើនលើសលប់ពីលោកឪពុកអ្នកម្តាយរបស់នាង ។
តារាម៉ូដែល និងជាតារាសម្តែងស្រីរូបនេះបានលើកឡើងនៅបណ្តាញសង្គមហ្វេសប៊ុកថា "ថ្ងៃនេះហេងណាស់ចេញពីហាត់ប្រាណមកដល់ផ្ទះវិញ អ្នកម្តាយជាទីគោរព និងលោកឪពុកជាទីស្រលាញ់របស់ខ្ញុំទាំងពីរ បានឲ្យកាដូខ្សែកពេជ្រ និងនាឡិកាពេជ្រដែលខ្ញុំស្រលាញ់ជាយូរណាស់មកហើយ ពិតជារំភើបខ្លាំងណាស់ ដែលលោកទាំងពីរបានទិញឲ្យកូន កូនសូមជូនពរឲ្យលោកទាំងពីរ មានសុខភាពល្អហើយជាម្លប់សម្រាប់កូនចៅជារៀងរហូត" ។
គួរបញ្ជាក់ឲ្យដឹងថា តម្លៃគ្រឿងអល្កងារដែលតារាស្រីរូបនេះទទួលបានគឺមានតម្លៃប្រហែលជា ១០០០០ ដុល្លារឯណោះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ TouchSreyleak