CamNews

ព័ត៌មានជាតិ 

ថ្ងៃនេះកម្លាំងគយចល័ត ចាប់រថយន្ត​​​អត់ពន្ធ​៖ Lexus 350 ពីរគ្រឿង និង Land Cruiser មួយគ្រឿង និង Highla

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងគយចល័ត ចាប់បានឡានសេរីទំនើបៗ ចំនួន៣គ្រឿងអត់ពន្ធទៀតហើយ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា។ រថយន្តដែលចុះចាប់បាន ទាំង៣គ្រឿងនោះ រួមមានរថយន្តទី១ Lexus 350 ពណ៌ស ចាប់បាននៅចំណុចក្បែរផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា។ រថយន្តទី២៖ ម៉ាក Lexus 350 ពណ៌មាស ចាប់បាននៅចំណុចមុខភោជនីយដ្ឋាន Coca មុខសណ្ឋាគារអ៉ិនធើខុន និងទី៣៖​ ម៉ាក Land Cruiser ពណ៌ខ្មៅ ចាប់បាននៅផ្លូវ២៨៨ ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះ កម្លាំងគយចល័តក៏ចាប់បានរថយន្ត Highlander មួយគ្រឿងទៀត ពណ៌ស នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាយ។

មន្រ្តីគយចល័តបានឲ្យដឹងថា ការចុះចាប់នេះដឹកនាំដោយកម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ហើយកម្លាំងគយចល័ត នឹងបន្តចុះចាប់ដូចភ្លៀងរលឹម​ជាបន្តបន្ទាប់ទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news national news local hot news