នៅក្នុងឪកាសពិធីបុណ្យមួយចំនួន បុរសៗតែងតែមានបំណងចង់ទិញអំណោយ ឲ្យមនុស្សដែលខ្លួនស្រលាញ់ ទន្ទឹមនឹងដែរពួកគេតែងតែចង់ឲ្យនារីម្នាក់នោះ មានអារម្មណ៍សប្បាយ និងពេញចិត្ត នៅពេលដែលបានទទួលការដូ។ ដោយឡែក តើអ្នកដឹងទេថា តើអំណោយប្រភេទណា ដែលអាចធ្វើឲ្យនាងសប្បាយចិត្ត ហើយប្រភេទណាទៀតដែលត្រូវបាននាងគិតថា ជារង្វាន់ដ៏អាក្រក់បំផុតសម្រាប់នាង?
អំណោយ ១៥យ៉ាង ដែលត្រូវបានគិតថា អាក្រក់បំផុតសម្រាប់នារីមានដូចតទៅ៖
១. កុំទិញរបស់របស់ប្រើប្រាស់នៅក្នុងផ្ទះបាយឲ្យនាង៖ ប្រសិនបើគេមិនសុំឲ្យទិញ អ្នកមិនគួរទិញឡើយពី ព្រោះនាងអាចគិតថា អ្នកចាត់ទុកនាងដូចជាចង្ក្រានសម្រាប់នៅក្នុងផ្ទះបាយ ធ្វើតែម្ហូបតែប៉ុណ្ណោះ។
២. សំលៀកបំពាក់៖ ការមិនជូនអំណោយជាសំលៀកបំពាក់ មានមូលហេតុ ៣ ទៅ ៤យ៉ាង។ ទីមួយគឺបញ្ហាទំហំ។ ប្រសិនបើអ្នកទិញសំលៀកបំពាក់ឲ្យនាងរលុងពេក វានឹងនាំឲ្យនាងអាក់អន់ចិត្ត ហើយប្រសិនបើអ្នកទិញចង្អៀតពេក នាងប្រហែលជាមានអារម្មណ៍មិនល្អ ចំពោះខ្លួនប្រាណរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះទេ នាងប្រហែលជាមានបញ្ហាជាមួយ នឹងម៉ូដសម្លៀកបំពាក់ទៀតផង។
៣. រូបថតរបស់អ្នកដើម្បីជូនទៅនាង៖ នេះគឺជាប្រភេទអំណោយដ៏ចម្លែកបំផុតសម្រាប់នាង។ បើទោះបីជាអ្នកថតរូបធ្វើស្តាយដូចជាតារាម៉ូដែល ឬ ធ្វើមុខគួរឲ្យស្រលាញ់យ៉ាងណាក៏ដោយ ក៏ជួនកាលអ្នកអាចធ្វើឲ្យនាង មានអារម្មណ៍ជិនឬករបស់អ្នក។
៤. កាដូដែលមានតម្លៃថ្លៃខ្លាំងពេកសម្រាប់នាង៖ អ្នកប្រហែលធ្វើឲ្យនាងយល់ច្រឡំថា ការជូនអំណោយប្រភេទនេះ មានន័យថា អ្នកចង់ផ្លាស់ប្តូរអ្វីម្យ៉ាងជាមួយនាង។
៥. ផលិតផលសម្រកទំងន់៖ ជៀសវាងដាច់ខាតទិញផលិតផលសម្រកទំងន់ ជាអំណោយសម្រាប់នាង។ ព្រោះធ្វើឲ្យនាងអន់ចិត្ត ហើយគិតថា អ្នកប្រហែលជាមិនពេញចិត្តនឹងរូបរាងរបស់នាង។
៦. អំណោយដែលអ្នកនឹងត្រូវប្រើប្រាស់ដែរ៖ ការទិញទូរទស្សន៍អេក្រង់ស្តើងបំពាក់នៅជញ្ជាំង ហើយប្រាប់នាងថា ជាកាដូរបស់នាងនោះ វាមិនអាចធ្វើនាងគិតថា វាជាកម្មសិទ្ធរបស់នាងតែម្នាក់នោះទេ។
៧. សំបុត្រទៅមើលការប្រកួតកីឡា៖ អ្នកប្រហែលជាអ្នកចួលចិត្តកីឡាបាល់ទាត់ និងបាល់បោះ តែអ្នកមិនអាចបង្ខំឲ្យនាង ចូលចិត្តតាមអ្នកបានឡើយ។
៨. វត្ថុដូចជាអ្នកត្លុកកំប្លែង៖ វាមិនបានធ្វើឲ្យនាងអស់សំណើចនោះទេ ផ្ទុយទៅវិញអ្នកត្រូវបាននាងគិតថា អ្នកជាមនុស្សឆ្កួត ចូលចិត្តធ្វើអ្វីប្លែកៗ។
៩. ទឹកអប់៖ ស្រ្តីភាគច្រើនតែងតែមានចំណង់ចំណូលចិត្តខុសគ្នា ព្រមទាំងចូលចិត្តក្លិនខុសគ្នា ចំណែកឯអ្នកខ្លះទៀត មានប្រតិកម្មជាមួយនឹងក្លិនទឹកអប់ ដូច្នេះហើយអ្នកមិនគួរទិញអីល្អជាង។
១០. លុយ៖ លុយគឺជាអំណោយដ៏អាក្រក់បំផុត សម្រាប់គូស្នេហ៍ ដែលមិនមែនជាគូស្វាមីភរិយានិងគ្នា ដោយអ្នកនឹងត្រូវបាននាងគិតថា អ្នកមើលងាយនាង។
១១. ផលិតផលគ្រឿងសម្អាង ដូចជាថ្នាំបំបាត់ជ្រួញជាដើម។
១២. ស្រា៖ វាសម្រាប់តែជាអំណោយនៅក្នុងកម្មវិធីឡើងផ្ទះតែប៉ុណ្ណោះ វាមិនសាកសមធ្វើជាអំណោយ សម្រាប់ថ្ងៃកំណើត ឬ បុណ្យនៃសេចក្តីស្រលាញ់នោះទេ។
១៣. ផ្កា៖ អំណោយផ្កាមិនមែនធ្វើជាអំណោយដ៏ល្អ នៅគ្រប់កម្មវិធីនោះឡើយ ហើយវារឹតតែមិនសាកសមថែមទៀត នៅក្នុងឪកាសបុណ្យណូអែលនេះ។
១៤. អំណោយដែលមានលក្ខណៈច្រំដែល។ អ្នកត្រូវតែផ្លាស់ប្តូរនូវអ្វីដែលថ្មី ជារៀងរាល់ឆ្នាំសម្រាប់នាង។
១៥. ស្ករគ្រាប់ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង