CamNews

ព័ត៌មានវីដេអូ 

ទ័ពអាកាស អូស្រ្តាលី ផ្សាយ ឃ្លីប ជាលើកដំបូង ពី ប្រតិបត្តិការស៊ីសាច់ ISIS ត្រូវជីកទាំងឬស

ព័ត៌មានអន្តរជាតិ ៖ យោធា អូស្រា្តលី បានចេញផ្សាយឃ្លីបវីដេអូ ​ បង្ហាញច្បាស់ជាក់ស្តែង ពីការ វាយប្រហារ តាមអាកាសជាលើកដំបូង ពីសំណាក់ទ័ពអាកាសប្រឆាំងទៅក្រុមរដ្ឋអ៊ីស្លាមជ្រុលនិ យម IS ដែលមានវត្តមាននៅក្នុងអ៊ីរ៉ាក់ ចាប់តាំងពីមានការដាក់ពង្រាយ យន្តហោះចម្បាំង ដែល ជាផ្នែកមួយនៃបេសកម្ម ដឹកមុខ ដោយសហរដ្ឋអាមេរិក ។


មានថេរវេលា រយៈពេល ៣ នាទី ឃ្លីបវីដេអូខាងក្រោមនេះ បានបង្ហោះផ្សាយជាសាធាណ អំឡុង ចុងសប្តាហ៍ថ្ងៃអាទិត្យនេះ មាន ៤ episodes ដែលបានកើតឡើងចន្លោះខែ មេសា និងសីហានៅ ក្នុងប្រទេស អ៊ីរ៉ាក់ ពោល ជាឃ្លីបវីដេអូ បង្ហាញច្បាស់ ពីការប្រើប្រាស់ សព្វាវុធទំនើប ដោយកង កម្លាំងប្រយុទ្ធ អូស្រ្តាលី Royal Australian Air Force (RAAF) មុន និងក្រោយ ការវាយប្រហារ ។

ប្រភពបញ្ជាក់អោយដឹងថា គោលដៅចម្បង ទ័ពអាកាសអូស្រា្តលី បើក​​   ការវាយប្រហារ ប្រឆាំង ទៅលើក្រុម ISIS នោះគឺ ទីក្រុង Mosul និង ទីតាំងមួយផ្សេងទៀត ជិត​ ទីក្រុង  Baiji ដែលទីតាំង ទាំងពីរនេះ ក្រុមសកម្មប្រយុទ្ធ កំពុងតែប្រើប្រាស់ សម្រាប់ផលិតសព្វាវុធ បំផ្ទុះ  ។ ខណៈទីតាំង សំខាន់មួយផ្សេងទៀត​ ទ័ពអាកាស អូស្រា្តលី ត្រូវតែវាយប្រហារ អោយខានតែ បាន នោះគឺ មូល ដ្ឋានទ័ព Al Taqaddum Air Base ។ បណ្តាសព្វាវុធ ដែនអាកាស មានមុខងារ  វាយប្រហារ នោះ រួមមានដូចជា ៖ យន្តហោះចម្បាំង F/A-18E Super Hornet ៨ គ្រឿង KC-30A  Tanker ក៏ដូចជា យន្តហោះចម្បាំង E-7A Wedgetail Airborne Early Warning and Control ជាដើម ។ គួរបញ្ជាក់ ថាកាលពីសប្តាហ៍កន្លងទៅនេះ យន្តហោះចម្បាំង អូស្រ្តាលី បានចាប់ចេញប្រតិបត្តិការ ក៏ដូចជា បេសកម្ម វាយប្រហារ ជាលើកដំបូង ប្រឆាំង ពួក ISIS នៅក្នុងប្រទេស ស៊ីរី ៕

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda