CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះបាតុកម្ម ហឹង្សា នៅកណ្តាលទីក្រុង ល្បី ក្រោយប៉ូលីស បាញ់សម្លាប់ជនជាតិ ចិន ដល់ផ្ទះ

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី បំបែកហ្វូងបាតុករ ដែលបានធ្វើបាតុកម្មហឹង្សា ឈានទៅប៉ះទង្គិចជាមួយនឹងអាជ្ញាធរក្រុង អំឡុង ពេលដែលមានផ្ទុះការតវ៉ាប្រឆាំងទៅនឹងប៉ូលីសក្រុងដែលបានបាញ់សម្លាប់បុរសជនជាតិចិនម្នាក់ កាលពីពេលកន្លងទៅនេះ ។ 

ប្រភពសារព័ត៌មានបញ្ជាក់ឲ្យដឹងថា ប៉ូលីសបានធ្វើការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅម៉ោង១១យប់ នៅសង្កាត់ 19th ទីក្រុង ប៉ារីស ប្រទេស បារាំង ខណៈពេលដែលយប់មិញនេះ គឺជាយប់ទីពីរ ហើយដែលប៉ូលីសក្រុងប៉ារីស ប្រឈមនឹងហ្វូងបាតុករ ដែលផ្ទុះការតវ៉ា ប្រឆាំងទៅនឹងករណី សម្លាប់របស់ខ្លួន ។ គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ ភាគច្រើនជាពលរដ្ឋ ពីតំបន់អាស៊ី បាន មក ប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីធ្វើការតវ៉ា​ក៏ដូចជា បញ្ចេញមតិប្រឆាំងទៅនឹង ការសម្លាប់ដ៏ឃោរឃៅរបស់មន្រ្តីប៉ូលីសក្នុងស្រុក ។ សកម្មជន ក៏ដូចជា សមាជិកសហគមន៍ អាស៊ាន បានប្រជុំគ្នា ដើរជាក្បួន ធ្វើការតវ៉ា នៅឯស្ថានីយ៍ប៉ូលីសក្រុង អស់រយៈពេលជាច្រើន ម៉ោង មុននឹងបាតុកម្ម​ ឈានទៅមានការប៉ះទង្គិចដោយហឹង្សា ។ 

ក្រុមបាតុករ ភាគច្រើនមកពីសហគមន៍អាស៊ាន ទាមទាមឲ្យផ្តល់នូវយុត្តិធម៌ ទៅលើករណីស្លាប់ បុរសជនជាតិវ័យ ៥៦ ឆ្នាំ លោក Shaoyo Liu ដែលត្រូវបានមន្រ្តីប៉ូលីស មកពីអង្គភាព BAC ធ្វើការបាញ់ប្រហារសម្លាប់ នៅថ្ងៃអាទិត្យកន្លងទៅ អំឡុងពេលដែលចុះអន្តរាគមន៍ផ្ទះជនរងគ្រោះ ព្រោះតែមានជម្លោះនៅក្នុងក្រុមគ្រួសារ ។ គ្រោះថ្នាក់ប្រការនេះហើយ បាននាំមកនូវ ជម្លោះការ ទូតរាងក្តៅបណ្តើរៗហើយ រវាងរដ្ឋាភិបាលទីក្រុង ប៉េកាំង និង រដ្ឋាភិបាលទីក្រុង ប៉ារីស ។ នៅថ្ងៃ អង្គារនេះ ក្រសួងកិច្ចការបរទេសចិន បានកោះហៅអ្នកការទូតប្រទេសបារាំង ព្រមទាំងទទូចឲ្យ អាជ្ញាធរប្រទេសបារាំង ធ្វើការស៊ើបអង្កេត ទៅលើករណីសម្លាប់លើកនេះ ដើម្បីឈានទៅធានា ឲ្យបាននូវសុវត្ថិភាព ពលរដ្ឋចិន ដែលកំពុងតែមានវត្តមានៅលើដីប្រទេសបារាំង ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: France Int news Hot news Breaking news