CamNews

តារា 

ពេជ្រ អាវីហ្សា ថតរូបអត់ពាក់អាវជាមួយ អែនឌី ស្រើបស្រាល អីយ៉ាងនេះ!

ការ​​ប្រលែង​ខ្លួន​មួយ​ទំហឹង​ឱប​ថើប​យ៉ាង​សិចស៊ី​របស់​តារា​សម្តែង​ល្បី​មធ្យម​នាង ពេជ្រ អាវីហ្សា
ជាមួយ​តារា​ចម្រៀង​សម្តែង អេនឌី ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ ហ្វេស​ប៊ុក នោះកំពុង
​​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ទស្ស​និក​ជន​មួយ​ចំនួន​លើក​ឡើង​ថា នោះ​ជា​សកម្ម​ភាព​ហួស​ហេតុ​របស់​អ្នក
​សិល្បៈ​ខ្មែរ​ដើម្បី​ស្វែង​រក​ប្រជា​ប្រិយ​ភាព​តាម​រយៈ​ការ​បញ្ចេញ​សាច់​សិចស៊ី​។

រូប​ថត​សិចស៊ី​របស់​តារា​សម្តែង ពេជ្រ អាវីហ្សា ថត​ជាមួយ អេនឌី ជា​ច្រើន​សន្លឹក​ត្រូវ​បាន​បង្ហោះ​
នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក។ នៅ​ក្នុង​នោះ​រូប​ថត​មួយ​ចំនួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​ថត​​​​អា
ក្រាត​កាយ​មិន​បាន​ពាក់​អាវ​ឡើយ ហើយ​ថែម​ទាំង​សម្តែង​ភាព​ស្និទ​ស្នាល​ឱប​ថើប​មិន​បន្ធូរ​ដៃ​ជា
មួយ អេនឌី ទៀត​ផង​។ ជាមួយ​នឹង​ការ​បង្ហាញ​ភាព​សិច​ស៊ី​នេះ មាន​អ្នក​គាំទ្រ និង​ទស្ស​និក​ជន​ជា
​ច្រើន​បាន​ធ្វើ​ការ​រិះ​គន់ ដោយ​និយាយ​ថា ទោះ​បី​​នោះ​ជា​ការ​ថត​រូប​សិល្បៈ ប៉ុន្តែ​នោះ​ជា​ភាព​ហួស​
ហេតុ​​ដែល​ពួក​គេ​ធ្វើ​ហួស​ពី​ព្រំ​ដែន​ប្រពៃណី​ខ្មែរ​។

ទស្ស​និក​ជន​នៅ​​លើ​ហ្វេស​ប៊ុក​ដែល​បាន​ឃើញ​រូប​​ថត​ទាំង​នេះ បាន​និយាយ​ទាំង​ចម្ងល់​ថា ហេតុ​អ្វី​
បាន​ជា​ពួក​គេ​ធ្វើ​បែប​នេះ? តើ​គេ​ធ្វើ​ដោយ​គ្មាន​គិត​អ្វី​សោះ​ឬ​? ឬ​គេ​ចង់​ល្បី​បែប​នេះ​? ស្រប​គ្នា​នោះ​
មាន​ទស្សនិក​ជន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ការ​ថត​សិចស៊ី​គឺ​ជា​ផ្លូវ​មួយ​របស់​អ្នក​សិល្បៈ​មួយ​ចំនួន
​ដើម្បី​រក​ប្រាក់​។ គេ​អាច​រក​ប្រាក់​បាន​ពី​ការ​ថត​សិច​ស៊ី​ឲ្យ​ផលិត​ផល​អ្វី​មួយ ពិសេស​ជា​ការ​ទាក់​ទាញ
​អ្នក​ចាយ​ប្រាក់​មួយ​ចំនួន​ធំ​ដើម្បី​បាន​នៅ​ក្បែរ​ស្រី​ស្អាត​សាច់​ស​ខ្ចី​ជា​ការ​កំដរ​អារម្មណ៍​៕
 

ប្រែសម្រួលដោយ៖ ម៉ូកា
ប្រភពអត្ថបទពី៖ Postkhmer 


Tags: andy pich ariza khmer star khmer star