CamNews

តារា 

តារាប្រុសរូបសង្ហាលោក Nicky Wuតក់ស្លុតខ្លាំង ក្រោយភរិយាជាទីស្រលាញ់ធ្វើរឿងភ្ញាក់ផ្អើលមួយនៅមុខទស្សនិកជន

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងលោក Nicky Wu កាលពីពេលថ្មីៗនេះលោកបាន ធ្វើការប្រគុំតន្រ្តីមួយសម្រាប់ក្រុមអ្នកគាំទ្ររបស់លោក នៅក្នុងទីក្រុងសៀងហៃ ។ 

ខណៈពេលដែលកំពុងតែច្រៀងបទចម្រៀងដែលមានចំណងជើងថា Hand In Hand ស្រាប់តែប្រពន្ធរបស់លោកគឺអ្នកស្រី Cecilia Liu បានដើរឡើងទៅលើឆាកដើម្បីជូនផ្កាទៅដល់គាត់ ហើយពិតជារឿងមួយដ៍អស្ចារ្យខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asianpopnews បានឲ្យដឹងថា លោក Nicky មានចិត្តរំភើបខ្លាំងក្រោយពីភរិយារបស់លោក បានធ្វើរឿងដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់លោក ហើយពេលនោះស្រាប់តែលោក Nicky ក៍ភ្លេចអស់នៅទំនុកច្រៀង (lyrics) អស់រលីង តែម្តង ។​

ក្រោយមកក្រុមអ្នកគាំទ្រក៍បានជំរុញឲ្យប្តីប្រពន្ធមួយគូនេះថើបគ្នា ស្របពេលដែលលោក Nicky កំពុងតែនឹងមានគំរោងថើបថ្ពាល់ប្រពន្ធរបស់លោកដូចគ្នា ។ 



បន្ទាប់ពីលោក Nicky Wu បានថើបភរិយាជាទីស្រលាញ់រួចហើយ លោកក៍បានសួរទៅកាន់ក្រុមអ្នកគាំទ្រថា តើអ្នកទាំងអស់គ្នាសាកសមនឹងបំណងហើយ ឬ នៅ?

ពេលនោះស្រាប់តែ Cecilia ក៍មានគំរោងថើបថ្ពាល់ស្វាមីជាទីស្រលាញ់ដូចគ្នា ។ 

លោក Nicky Wu ​បាននិយាយថា "ខ្ញុំស្មានតែប្រពន្ធរបស់ខ្ញុំនាងនៅទីក្រុង Beijing ពីព្រោះមុនពេលប្រគុំតន្រ្តីនាងបានផ្ញើរសារប្រាប់ខ្ញុំថែមទៀតផង" ។ 

ជាចុងបញ្ចប់នៅពេលដែលបទចម្រៀងដែលលោកបានច្រៀងនៅលើឆាកត្រូវបានបញ្ចប់ លោក Nicky បានកាន់ដៃរបស់ Cecilia ដោយសារភាពក្តីស្រលាញ់របស់នាងថា ស្នេហារបស់គាត់ចំពោះនាងនឹងមិនសាបសូន្យឡើយ ហើយខ្ញុំក៍មិនអនុញ្ញិតឲ្យនាងចាកចេញពីជិវិតរបស់ខ្ញុំដែរ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop