CamNews

តារា 

កូនប្រុស អតីតតារាសម្តែង គឹម លីហ្សា ធ្វើឲ្យផ្អើលពេញពិភពលោក

ភ្នំពេញ ៖ កូនប្រុសមុខគួរឲ្យក្នាញ់របស់ អ្នក នាង គឹម លីហ្សា បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី Baby Vote នៅឯប្រទេសអូស្រ្តាលី និងជាប់លេខ ៤៩ នៅទូទាំងពិភពលោកទៀតផង ។ 

ទារកគួរឲ្យស្រលាញ់រូបនេះ ត្រូវបានអ្នកម្តាយដាក់ឲ្យចូលប្រកួតនៅឯប្រទេសអូស្រ្តាលីឯណោះ ។ ហើយកូនប្រុសរបស់អតីតតារាសម្តែងរូបនេះគឺមានឈ្មោះថា នីកូឡាស ។ នៅក្នុងនោះផងដែរ យើងសង្កេតឃើញថា កូនប្រុសរបស់តារាស្រីរូបនេះកំពុងតែទទួលបានកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោកហើយ ។ នៅក្នុងនោះផងដែរ ក៏មានបងប្អូនអ្នកនិយមលេងអិនធឺណិត បាននាំគ្នាចូលខមមិនអបអរសាទរដល់កូនប្រុសអតីតតារាស្រីរូបនេះផងដែរ ៕








ដោយ ៖ គន្ធា


Tags: Kem Lysa