(អាមេរិក)៖ លោក Justin Bieber និងអ្នកគាំទ្រ បានកើតរឿងជាថ្មីម្តងទៀត ហើយកំឡុងពេលសម្តែងខនសឺត របស់តារាចម្រៀងប្រុសវ័យក្មេងរូបនេះ នៅទឹកដីអេស្ប៉ាញ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ។ ប្រភពព័ត៌មានទម្លាយថា Justin បានដាល់មុខអ្នកគាំទ្រម្នាក់រហូត ដល់ឈាមមាត់ នៅពេលដែលគេសម្តែង លើឆាកតន្ត្រីនៅ Barcelona។
រូបភាពវីដេអូ ត្រូវបានសាក្សីថតបង្ហោះ លើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពជម្លោះ រវាងតារាចម្រៀង Justin និងបុរសម្នាក់ជាអ្នកគាំទ្រ រហូតដល់ពេលតារាប្រុសរូបនេះ ចូលរថយន្តក៏នៅ តែមានការប្រទុស្តរ៉ាយគ្នា ដល់ថ្នាក់ Justin វាយបែកមាត់អ្នកគាំទ្រហើយក៏ មានការកញ្ឆក់កអាវគ្នា ទៀតផង។
នេះជារឿងភ្ញាក់ផ្អើលថ្មីទៀតហើយ សម្រាប់តារាប្រុសវ័យក្មេងរូបនេះ ដែលតែងកើតរឿងមិនចេះចប់ ជាមួយអ្នកគាំទ្រហើយ យើងមិនដឹងថា នឹងមានអ្វីកើតឡើងទៀតឡើយ សម្រាប់អារម្មណ៍ឆេវឆាវរបស់ Justin ដែលតែងកើតជម្លោះមិនចេះចប់ ជាមួយប្រិយមិត្ត បែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង