កាលពីសប្ដាហ៍មុន David Beckham បានក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់
សាធារណជន ដោយសារតែមានពាក្យចចាមអារ៉ាមដែលនិយាយថា កំពូលកីឡាករបាល់ទាត់
រូបនេះ មានស្រី។
ស្ដ្រីដែលត្រូវបានគេជឿថាជាស្រីកំណាន់របស់ David Beckham គឺនាង Katherine Jenkins ។
ព័ត៌មានខាងលើនេះ បានធ្វើអោយ Victoria ភរិយារបស់ David Beckham មានការភ្ញាក់ផ្អើល
យ៉ាងខ្លាំង។ ប៉ុន្ដែក្រោយមក Katherine Jenkins ក៏បានធ្វើការបដិសេធបញ្ហានេះ។
ប្រភពព័ត៌មានមួយបាននិយាយថា ៖ "Victoria យល់ពីមូលហេតុដែល Katherine Jenkins នាង
បដិសេធពាក្យចចាមអារ៉ាមនេះ។ Victoria និង David Beckham បានឆ្លងកាត់បញ្ហាលំបាកជា
ច្រើន ដើម្បីបាននៅជាមួយគ្នា ដូច្នេះ គ្រួសារពួកគេនឹងមានការប្រេះឆា ដោយសារតែពាក្យចចាម
អារ៉ាមមួយ នៅលើ Tweeter នោះទេ"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14