CamNews

តារា 

Gaile Lok បកស្រាយរឿងលែងប្ដី

នាង Gaile Lok តារាបង្ហាញម៉ូដហុងកុង ដ៏ល្បីល្បាញកាលពីពេលថ្មីៗនេះនាងបានចេញមុខមក
បកស្រាយអំពីរឿងរ៉ាវលែងលះស្ងាត់ៗរវាងនាង និងអតីតស្វាមីគឺលោក Leon Lai នៅក្នុងកម្មវិធី
សម្ភាសន៍តារានៃវិទ្យុមួយជាមួយនឹងមិត្តល្អរបស់នាងគឺ Vanessa Yeung។

នាងបាននិយាយថានាងបានលែងលះដាច់ជាមួយនិង Leon ហើយប៉ុន្តែពួកគេនៅតែទាក់ទងគ្នា
យ៉ាងស្និទ្ធស្នាលក្នុងនោះ Leon ធ្លាប់បានទិញរថយន្តអោយនាងដែលមានតម្លៃថ្លៃ តែដោយសារ
តែនាងមិនចេះបើករថយន្តជាហេតុបណ្ដាលអោយនាងលក់វាចេញ ហើយនាងក៏ធ្លាប់ទិញស្រា
ដែលមានតម្លៃថ្លៃ ៤ ដបជាកាដូរសម្រាប់ថ្ងៃខួបកំណើតអតីតស្វាមីផងដែរ។

ក្នុងសំនួរដែលសួរថានាងទទួលបានទ្រព្យសម្បត្តិប៉ុន្មានពីការលែងលះ នាងក៏បាននិយាយ
ដោយមិនលាក់លៀមផងដែរថា ទោះបីជាមានមនុស្សនិយាយមិនពិតថានាងបានទទួលប្រាក់
ដោយការចែកទ្រព្យពេលលែងលះជាង ៣០ លានដុល្លាក្ដី ក៏ការពិតទៅនាងទទួលបានត្រឹមតែ
ជាង ១ លានដុល្លាកន្លះប៉ុណ្ណោះ ហើយវាជាចំនួនដែលនាងសុំ ព្រោះនាងមិនចង់បានច្រើននោះ
ទេ នាំអោយគេថានាងជាមនុស្សស្រីឃើញតែប្រាក់ នាងគ្រាន់តែចង់យកប្រាក់មកប្រកបរបរថ្មី
តែប៉ុណ្ណោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ asiancrunch 


Tags: gaile lok hong kong star