(កោះកុង)៖ យុវជនម្នាក់ជានិសិ្សតពេទ្យឆ្នាំទី៣ បានសម្រេចចិត្តចង.ក ធ្វើអត្ថឃាត នៅចន្លោះម៉ោង១១ដល់១២យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចាំដី១កន្លែង ក្នុងភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យុវជនដែលចងករធ្វើអត្ថឃាតខ្លួនឯង មានឈ្មោះ ប្រាក់ ស៊ីធួន ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមសម្តីម្តាយបង្កើតរបស់ជនរងគ្រោះបាននិយាយ នៅកន្លែងកើតហេតុថា កាលពីព្រលប់គាត់ហាមមិនកូនដើរលេង ព្រោះខ្លាចមានបញ្ហាផ្សេងៗកើតឡើង ព្រោះថ្ងៃទី១៤ ជាថ្ងៃនៃសេចក្តីស្រលាញ់ រហូតដល់ម៉ោង១១ជាងយប់ កូនគាត់បានចេញពីផ្ទះគាត់ក៏បានតាមរក តែក៏បានឃើញកូនគាត់ បានចងករសម្លាប់ខ្លួនបាត់ទៅហើយ។
សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានចុះធ្វើ កោសលវិច្ច័យទៅសាកសព បានបញ្ជាក់ថា យុវជនឈ្មោះ ប្រាក់ ស៊ីធួន ពិតជាចងករធ្វើអត្ថឃាតខ្លួនឯង ពិតប្រាកដមែន ដោយមិនមានពាក់ព័ន្ធ និងករណីផ្សេងឡើយ ក្រោយពីធ្វើពិនិត្យទៅលើសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសព ទៅឪពុកម្តាយយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕





ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី