CamNews

ភាពយន្ត 

Wu Jing បានត្រឡប់មកវិញក្នុងខ្សែភាពយន្តដែលទទួលបានជោគជ័យដ៏ខ្លាំងក្លា គឺ "Wolf Warrior 2"

កំសាន្ត ៖ អ្នកទាំងអស់គ្នាប្រហែលជាបានទស្សនាភាពយន្តចិន កងកម្លាំងពិសេស ឬ Wolf Warrior កាលពីវគ្គទី១ ខ្លះហើយមើលទៅកាលពីឆ្នាំ 2015 ចុះចំណែកឯ វគ្គ២ នេះវិញតើមានឈុតពិសេស និង រន្ធត់ចិត្តកំរិតណាទៅ ជាពិសេសមានឈុតឆាកវាយប្រហារ បាញ់សម្លាប់យ៉ាងសាហាវ ដែលអាចធ្វើអោយទស្សនិកមានអារម្មណ៏ថារន្ធត់ខ្លាំងតែម្តងដែលរឿងនេះទាក់ទងទៅនឹង កងកម្លាំងពិសេស Wolf Warrior ម្នាក់របស់ប្រទេសចិន បានរស់នៅក្នុងជីវភាពស្ងប់ស្ងាត់នៅលើដែនសមុទ្រ។ នៅពេលដែលពួកប៉ះបោរបានជួលទាហានស៊ីឈ្នួលដ៏កាចសាហាវមួយក្រុមទៅធ្វើបាបប្រជាជនក្នុងទីក្រុងដែលគាត់រស់នៅនោះ គាត់ត្រូវបង្ខំចិត្តចាកចេញពីរង្វង់ជីវិតដ៏សាមញ្ញារបស់គាត់ ដើម្បីត្រឡប់ទៅបំពេញតួនាទីជាទាហាន និងអ្នកការពារប្រទេសឡើងវិញ។ ចង់ដឹងថា​មានរឿងរ៉ាវរបស់គាត់នឹងទៅជាយ៉ាងណា ហើយមានឈុតស្រាវស្រាញបែបណាខ្លះព្រោះមិនអនុញ្ញាអោយអាយុ១៥ឆ្នាំទស្សនានោះទេ។



រឿង កងកម្លាំងពិសេស ឬ Wolf Warrior ២ កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជាwww.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article Wolf Warrior