CamNews

តារា 

ងួន ចាន់​ដេវិត៖ «ខ្ញុំ​ក្រពើ ខ្ញុំ​ពស់ ជេរ​ដៀល​ខ្ញុំ​ចុះ តែ​សុំ​កុំ​ប៉ះ​ពាល់​អ្នក​មាន​គុណ​ខ្ញុំ!»

(ភ្នំពេញ)៖ ស្របពេលដែលមានបណ្តាសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានសរសេរចុះផ្សាយ ដោយលើកការសង្ស័យថា រវាងភាពសិទ្ធស្នាលរួមអាជីពសិល្បៈ របស់តារាចម្រៀង លោក ងួន ចាន់ដេវីត ជាមួយតារាស្រីអ្នកនាង ពេជ្រ សោភា អាចមានភាពប្រេះឆា ឬផ្តាច់ខ្លួនចេញពីគ្នា ក្រោយហេតុផលផ្សេងៗគ្នានោះ ភ្លាមៗនេះ គេសង្កេតឃើញនៅលបណ្តាញ សង្គមហ្វេសប៊ុក ឪពុករបស់តារាចម្រៀង ងួន ចាន់ដេវីត បានសរសេរខ្លួនលោកផ្ទាល់ បានប្រាប់ឲ្យកូនរបស់ខ្លួន ចេញមុខបកស្រាយ លើករណីនេះដែរ ប៉ុន្តែសាមីខ្លួន លោក ងួន ចាន់ដេវីត ឆ្លើយបដិសេធន៍ ចំពោះរឿងនេះ។

តាមការលើកឡើងរបស់លោក រស់ កុសល ត្រូវជាឪពុកតារាចម្រៀង ងួន ចាន់ដេវីត បាននិយាយថា «អាក្អូនជាឈ្មោះ ដែលខ្ញុំធ្លាប់ហៅ(ដេវីត)ប៉ុន្មានថ្ងៃនេះ មានព័ត៌មានជាច្រើន ដែលនិយាយពីគាត់ ខ្ញុំបានសួរគាត់ថា ហេតុអ្វីកូនមិនបកស្រាយ ប្រាប់មហាជនកុំឲ្យយល់ខុសពីកូន គាត់ប្រាប់ខ្ញុំថា ខ្ញុំមិនអាចនិយាយបានទេឪ ខ្ញុំសុខចិត្តឲ្យគេហៅខ្ញុំថា ក្រពើ តែដាច់ខាតខ្ញុំមិនអាចយករឿងមិនល្អ របស់គាត់ ប្រាប់មហាជនឲ្យដឹងឡើយ!»

ជាមួយគ្នានេះលោក រស់ កុសល បានបន្ថែមថា «ជាចុងក្រោយ ខ្ញុំចង់និយាយថា ឯករាជ្យជាចំណុចខ្ពស់បំផុត ដែលខ្ញុំចង់បាន ខ្ញុំមិនចង់ឃើញកូនប្រុសរបស់ខ្ញុំ គាត់មិនសប្បាយចិត្តនោះទេ ហើយដាច់ខាត ខ្ញុំមិនឲ្យគាត់ធ្វើជាអំពៅឡើយ!»។ ប៉ុន្តែបន្ទាប់ពីមានរឿងបែបនេះឡើង ក៏មានការរិះគន់ខ្លះៗ ចំពោះមតិលើកឡើង ពីសំណាក់ឪពុកលោក ងួន ចាន់ដេវីត ផងដែរ។

យ៉ាងណាមិញ ដោយសារមានបញ្ហាបែបនេះកើតឡើង មុននេះបន្តិចតារាចម្រៀង Original Song លោក ងួន ចាន់ដេវីត បានបញ្ចេញប្រតិកម្ម ដោយខ្លីថា «បើចង់ជេរ ជេរខ្ញុំមក កុំជេរ ឪពុកខ្ញុំ សុំទោសអ្នកទាំងអស់គ្នាផងខ្ញុំពស់ ខ្ញុំក្រពើ។ ដូច្នោះជេរខ្ញុំចុះកុំប៉ះពាល់ អ្នកមានគុណ ខ្ញុំធម្មតាគាត់ឪខ្ញុំ មិនឲ្យគាត់នៅខាងខ្ញុំ ចង់ឲ្យគាត់កាន់ជើងអ្នកដទៃឬយ៉ាងម៉េច ? ខ្ញុំក្រពើ ខ្ញុំពស់ ដៀលខ្ញុំចុះ!»

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: G Davith