មណ្ឌលគិរី៖ ផ្សែងអ័ព្ទ ងងឹតខ្លាំង គ្របដណ្តប់ ក្រុងសែនមនោរម្យ និងបណ្តា ស្រុកមួយចំនួនទៀតនៅ
ខេត្តមណគិរី បង្កឲ្យបង្កមាន អាកាសធាតុត្រជាក់យ៉ាងខ្លាំង នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៣នេះ
រហូតដល់ម៉ោង ៨និង៤០នាទី ទើរសាត់បាត់ជាបណ្តើរៗ បន្តែមិនទាន់ស្រឡះទាំងស្រុង នៅឡើយទេ
ស្ថានភាពបែបនេះ ធ្វើឲ្យអ្នកធ្វើដំណើរ តាមបណ្តោយផ្លូវ ពិបាកក្នុងការ ធ្វើចរាចរណ៍ ។
លោក ខែម ភារម ប្រធានមន្ទីរធនធានទឹកខេត្ត បានប្រាប់អ្នកព័ត័មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១៣នេះថា នៅខេត្តមណ្ឌលគិរី សំណើម មានកំរិតខ្ពស់ស្ទើរ ១០០% ដូចនេះបង្កឲ្យ
មានការធ្លាក់ផ្សែង អ័ព្ទជាញឹកញាប់ណាស់ម្យ៉ាងវិញទៀត ក្រុងនិងស្រុកចំនួនពីរខាងលើនេះ មានរយៈ
កម្ពស់ខ្លាំងណាស់ពីណេវ៉ូទឹកសមុទ្រគឺមានរយៈកំពស់ចាប់ពី៧០០ម៉ែត្ររហូតដល់ ៩០០ម៉ែត្រឯណោះ ដូចច្នេះហើយអាចបង្កអោយចុះត្រជាក់ និងមានផ្សែង អ័ព្ទលាយភ្លៀង ផ្គរជាញឹកញាប់ផងដែរ ។
លោកបានបន្តទៀតថា ធាតុអាកាសបែបនេះ វាក៏ជាផ្នែកមួយ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង
អន្តរជាតិ មានការចាប់អារម្មណ៍នៅតំបន់ដ៍ស្រសត្រកាល និងមានអាកាសធាតុត្រជាក់ខ្លាំងមួយនេះ។
លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តមណ្ឌលគិរីដោយបានមើលឃើញស្ថានភាពបែបនេះ លោកចាត់វិធាន
ការ មួយដល់មន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការ នគរបាលខេត្ត ត្រូវធ្វើការណែនាំ ដល់បង
ប្អូនធ្វើដំណើរ ទាំងអស់ តាមរថយន្ត និង យានយន្តគ្រប់ប្រភេទ បង្កើនការប្រុងប្រយ័ត្ន ក្នុងពេលធ្វើ
ដំណើរឲ្យបានខ្ពស់ ព្រោះខណៈនេះនៅតំបន់យើង ពោរពេញដោយផ្សែងអ័ព្ទ ធ្លាក់ចុះខ្លាំង លក្ខណៈ
បែបនេះ អាចបង្កឲ្យមាន គ្រោះថ្នាក់ផ្សេងៗ កើតឡើង លោកថាសូមបើកបរ ក្នុងល្បឿនយឺតៗ និង
ប្រើសប្រាស់ឲ្យ អស់លក្ខណៈបច្ចេកទេស ក្នុងការបើកបរ ដូចជាបើកភ្លើងកូដ និង ហ្វា ជាសញ្ញាផង
ដែរ ដើម្បីធ្វើយ៉ាងណា ជៀសវាងកុំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល