CamNews

តារា 

ពាក្យចចាមអារ៉ាមនិយាយថា Sunye​ នឹងចាកចេញពីក្រុម Wonder Girls ?

បន្ទាប់ពី Sunye បានប្រកាសថានាងមានផ្ទៃពោះមកពាក្យចចាមអារ៉ាមមួយចំនួនបានកើត
ឡើងថានាងនឹងចាកចេញពីក្រុម Wonder Girls ។



ផលិតកម្ម JYP បានចេញមុខច្រានចោលរាល់ពាក្យចចាមអារ៉ាមទាំងអស់តាមសារព័តមាន
Newsen ថាវាមិនមែនជាការពិតទេ​ ។ Sunye នឹងនៅតែជាសមាជិករបស់ក្រុម Wonder Girls
ហើយនៅតែបន្តសកម្មភាពជាមួយក្រុម គ្រាន់តែពេលនេះនាងឈប់សំរាកមួយរយះសិន
សំរាប់ជីវិផ្ទាល់ខ្លួននាង ។ រាល់ពាក្យចចាមអារ៉ាមដែលនិយាយថាក្រុម Wonder Girlds នឹងត្រូវ
រំលាយចោលនោះសុទ្ធតែជាពាក្យមិនពិត អ្នកទាំងនោះមិនគួរណាយករឿងដែល Sunye មាន
ផ្ទៃពោះមកបង្កើតជាពាក្យចចាអារ៉ាមសោះ គួរតែអបអរសាទរនាងទើបត្រូវ ។

គួរបញ្ជាក់ផងដែរ Sunye ពេលនេះកំពុងស្នាក់នៅប្រទេស កាណាដាជាមួយស្វាមីរបស់នាងនិង
បងប្អូនសាច់ថ្លៃរបស់នាង ៕


ដោយ ៖ លីលី
ប្រភព ៖  


Tags: sunye wondergirls kpop