CamNews

តារា 

Justin bieber និយាយសុទ្ធតែពាក្យបែបនេះ ធ្វើឲ្យគូដណ្តឹងជឿស្តូកម្មង ហើយគ្មានខ្វល់ពី Selena អីតិច!!

ខណៈពេលដែលស្រលាញ់គ្នាជាមួយនិងនាង Selena Gomez​ តារាចម្រៀងវ័យក្មេង លោក Justin bieber បានចាក់សាក់រូបរបស់នាងនៅដៃ ដើម្បីបញ្ជាក់អំពីទំហំនៃសេចក្តីស្រលាញ់របស់ខ្លួនទៅកាន់គូស្នេហ៍ ។ ហើយថ្មីៗនេះ ម្ចាស់បទ "Love yourself" ក៏បានភ្ជាប់ពាក្យជាមួយនិងតារាម៉ូដែលនាង Hailey Baldwin ប៉ុន្តែលោកនៅតែរក្សាស្នាមសាក់រូបសង្សារចាស់នៅលើដៃនៅឡើយ ។ 

ប៉ុន្តែយោងទៅតាមប្រភពជិតដិតរបស់ Hollywood Life បានឲ្យដឹងថា នាង Hailey Baldwin មិនបានខ្វល់ចិត្តជាមួយនិងស្នាមសាក់នោះទេ ព្រោះដោយសារតែ Justin bieber បានប្រើប្រាស់ពាក្យពេជន៍ផ្អែមល្អែមជាច្រើន ដើម្បីឲ្យគូដណ្តឹងមានអារម្មណ៍ល្អឡើងវិញ ។​

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តារាចម្រៀងកើតឆ្នាំ ១៩៩៤​ រូបនេះបានប្រាប់ទៅកាន់មិត្តស្រីទៀតថា ស្នាមសាក់នោះគ្រាន់តែជារឿងអតីតកាល ហើយនាង Hailey គឺជាមនុស្សស្រីតែម្នាក់ដែលលោកបានជ្រើសរើសទៅថ្ងៃអនាគត ។​

មិនតែប៉ុណ្ណោះ ប្រភពដដែលបានបន្ថែមទៀតថា Justin Bieber បានសន្យាថា នឹងសាក់រូបរបស់ Hailey ដើម្បីបញ្ជាក់ស្នេហាដ៏ស្មោះត្រង់ និងជារៀងរហូត ។ ក្រោយបានលឺដូចនេះហើយ នាង Hailey មានអារម្មណ៍ថា គ្មានអ្វីអាចផ្លាស់ប្តូរស្នេហារបស់នាងនិងគូដណ្តឹងបានឡើយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez