ហូលីវូដ ៖ នាង Hailey Baldwin ត្រូវបានគេបែកធ្លាយថា ទៅចុច Follow គណនីអុិនស្រ្តាក្រាមរបស់ហ្វេននាង Selena gomez ដែលត្រូវជាសង្សារចាស់របស់ស្វាមីនាងគឺលោក Justin bieber ។
ក្រោយពី ចុច Follow មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាស្រីរូបនេះចុច Unfollow វិញហើយ ផ្ញើរសារសុំចេញទៅហ្វេនរបស់ Selena gomez ថា "ហេ ចុច Follow ដោយចៃដន្យប៉ុណ្ណោះ ពិតជាសុំទោស" ។
បន្ទាប់ពីចេញមុខសុំទោសរួចហើយ រឿងរ៉ាវរបស់តារាហូលីវូដទាំងបីដួងនេះក៏ស្ងប់ស្ងាត់ទៅវិញ ដោយមិនមានហ្វេនណាមួយជជែកវែកញែកជាមួយនឹងរឿងនេះទៀតនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ elle