CamNews

តារា 

អីគេ Justin bieber និង Hailey Baldwin លែងលះគ្នា?

ហូលីវូដ ៖ តើចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងលោក Justin bieber និងនាង Hailey Baldwin កំពុងតែដើរដល់ផ្លូវបញ្ចប់ហើយ ឬយ៉ាងណា? តើប្តីប្រពន្ធមួយគូនេះ ពិតជាប្រកាសលែងលះគ្នា ក្រោយរៀបការមិនបានប៉ុន្មានខែមែនទេ? 

យោងតាមការចុះផ្សាយរបស់វេបសាយ gossipcop គឺមិនមែនជាពិតទេ ព្រោះកាលពីថ្ងៃទី ១៦ ខែវិឆ្ឆិកា​ ឆ្នាំ ២០១៨ តារាចម្រៀងវ័យ ២៤ ឆ្នាំ ទើបបានប្រកាសជាផ្លូវការនៅលើគណនីអុិនស្រ្តាក្រាមដោយហៅភរិយាកប់ៗមាត់ ។ ចំនែកឯនាង Hailey Baldwin ក៏បានប្តូរទៅដាក់ត្រកូលរបស់ស្វាមីផងដែរ ។ ជាការពិតណាស់ នេះគឺជាសកម្មភាពដែលប្តីប្រពន្ធចំណូលថ្មីមួយគូនេះ កំពុងតែព្យាយាមបង្ហាញថា ពួកគេគឺជាគ្រួសារតែម្តង និងស្រលាញ់គ្នាខ្លាំង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipcop 


Tags: Justin bieber Hailey Baldwin Selena gomez