(ហ្ស៊ីមបាវ៉េ)៖ ស្ទើរតែមិនជឿថា យុវវជនវិបល្លាសស្មារតីម្នាក់ត្រូវឪពុកចិត្តអប្រិយរំលោភដោយយកលេសថា ធ្វើឡើងដើម្បីព្យាបាលឲ្យកូនទៅវិញ ។
ប៉ូលិសហ្ស៊ីមបាវ៉េបានចាប់ខ្លួនឪពុកតិរច្ឆានអាយុ៤៨ឆ្នាំឈ្មោះ Mashudu បន្ទាប់ពីអ្នកជិតខាងរាយការណ៍ថា ជននេះធ្វើសកម្មភាពរំលោភកូនប្រុសអាយុ ២១ឆ្នាំឈ្មោះ Zwanga ក្រោយពីដឹងរឿងហើយក្រុមអ្នកជិតខាង ថែមទាំងនាំគ្នាចាប់បុរសជាឪពុកនោះវាយជាការព្រមានរួចដុតផ្ទះចោល ព្រមទាំងបណ្តេញជននេះចេញពីទីក្រុងទៀតផង ។
លោក Zwanga បានប្រាប់ប៉ូលិសថា គេត្រូវឪពុករំលោភតាំងតែពីម្តាយស្លាប់ទៅម្ល៉េះតែឪពុកហាមមិនឲ្យ ប្រាប់នរណាទេបើហ៊ាននឹងសម្លាប់ចោលភ្លាម រីឯឪពុកអប្រិយនោះ បែរជាឆ្លើយប្រាប់សមត្ថកិច្ចថា គេរំលោភកូន ព្រោះតែចង់ព្យាបាលរោគផ្លូវចិត្តឲ្យគេប៉ុណ្ណោះ ប៉ុន្តែទោះជាដោះសារបែបនេះក្តីក៏ប៉ូលិស មិនជឿឡើយ ហើយបានបញ្ជូនខ្លួនជននេះទៅតុលាការរង់ចាំការកាត់ទោស ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង