CamNews

តារា 

នាង Suzy កំពុងតែប្រឈមមុខនឹងរឿងក្តីធំមួយ!!

កូរ៉េ ៖ របាយការណ៍ថ្មីមួយបានឲ្យដឹងថា បានឲ្យដឹងថា តារាសម្តែងស្រីនាង Suzy កំពុងតែប្រឈមនឹងរឿងក្តីក្តាំង បន្ទាប់ពីនាងបានផ្សព្វផ្សាយពាក្យបណ្ដឹងដែលចោទប្រកាន់ថា ស្ទូឌីយោបានចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទរបស់ Yang Ye Won ។

Yang Ye Won បានបង្ហោះវីដេអូមួយនៅក្នុងយូធូប ដែលនាងបានបង្ហើបថា នាងត្រូវបានគេយាយីផ្លូវភេទដោយបុរស ២០ នាក់ជាច្រើនដង ។ បន្ទាប់ពីការស្រាវជ្រាវអ្នកលេងអ៊ិនធឺរណែតបានរកឃើញថា ស្ទូឌីយោដែលបានថតរូបការយាយីផ្លូវភេទមានទីតាំងនៅ Hapjeong ទីក្រុងសេអ៊ូល ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

អ្នកនិយមលេងអិនធឺណិតបានចាប់ផ្ដើមដាក់ញត្តិជាផ្លូវការទាមទារយុត្តិធម៌សម្រាប់ Yang Ye Won ។ ហើយនៅក្នុងនោះផងដែរនាង Suzy បានចែករំលែករឿងរ៉ាវ Instagram របស់ខ្លួននាងផ្ទាល់ដែលគាំទ្រការដាក់ញត្តិនេះ ។

ចំនួនអ្នកគាំទ្រកាន់តែច្រើនឡើង ក្រោយពីតារាកូរ៉េនាង Suzy បានចេញមុខចេញមាត់ អះអាងថា នាងគឺជាអ្នកគាំទ្រម្នាក់ដែរ ចំពោះរឿង យាយីផ្លូវភេទ នេះ ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ គឺហាក់មានការយល់ច្រឡំអ្វីមួយ ។ ម្យ៉ាងវិញទៀត ស្ទូឌីយោ និយាយថា ពួកគេមិនបានជាប់ពាក់ព័ន្ធជាមួយនិងរឿងនោះទេ ។ 

ជាមួយនឹងការដាក់ញិតនេះផងដែរ នាង Suzy និងមនុស្សជាច្រើននាក់ទៀត ត្រូវទទួលខុសត្រូវចំពោះការសាងរបស់ខ្លួន ។ 

ប្រភពដដែលបានបន្តទៀតថា JYP Entertainment បានបង្ហើបឲ្យដឹងថា Suzy មិនបានទទួលពាក្យបណ្តឹងនៅឡើយទេ ប៉ុន្តែពួកគេកំពុងពិនិត្យមើលស្ថានភាពជាក់ស្តែងជាមុនសិន ។

នៅក្នុងនោះផងដែរនាង Suzy បានសុំអភ័យទោសរួចហើយ ចំពោះការគាំទ្រពាក្យបណ្តឹងខុស ប៉ុន្តែស្ទូឌីយោបានឆ្លើយតបថា ការជះឥទ្ធិពលពីនាង ដោយសារតែនាងគឺជាមនុស្សល្បីម្នាក់ បានធ្វើឲ្យមានការខូចខាតដល់ ស្ទូឌីយោយ៉ាង ដែលពិបាកក្នុងការដោះស្រាយមែនទែន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop