(អង់គ្លេស)៖ តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏ល្បីម្នាក់ នៅអង់គ្លេស នាង Sam Faiers បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង នៅពេលនាងបំបៅទឹកដោះគោ ខណៈកំពុងផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍។
កាលដែលតារាស្រីរូបនេះ បំបៅទឹកដោះទារកជាកូន នៅចំពោះមុខទស្សនិកជន កំឡុងពេលកំពុងផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍បែបនេះ ត្រូវបានមនុស្សមួយចំនួន បង្ហាញទស្សនៈ របស់ពួកគេ នៅលើ Twitter ថា វាជាជម្រើសរបស់នាង ដែលចង់បង្ហាញការគាំទ្រ ឲ្យមានចលនាបំបៅកូន ដោយទឹកដោះម្តាយ នៅគ្រប់ទីកន្លែង ដែលនេះជារឿងធម្មតា សម្រាប់ស្ត្រីជាម្តាយ គ្រប់រូប។
ការបង្ហាញពីវិធីបំបៅទឹកដោះកូន នៅមុខសាធារណជនបែបនេះ ក៏ទទួលបានការគាំទ្រ ពីអ្នកដែលជាម្តាយច្រើន ប៉ុន្តែក៏នៅតែរងការរិះគន់ តាមបណ្តាញសង្គម ដែល ហាមឃាត់ស្ត្រីជាម្តាយ ដែលកំពុងបំបៅដោះកូន មិនឲ្យបង្ហាញរូបភាព ខណៈដែលខ្លួនបំបៅដោះកូនបែបនេះទេ ព្រោះវាអាចនឹងប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គម ផងដែរ៕











ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង