CamNews

ព័ត៌មានជាតិ 

ក្រសួងមហាផ្ទៃ តម្រូវឱ្យអង្គរក្សទាំងឡាយ ពាក់កាតសម្គាល់ខ្លួន ពេលបំពេញការងារ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គរក្សនានា ដែលក្នុងនោះមានអង្គរក្ស ជាមន្រ្តីនគរបាលជាតិ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានអាវុធហត្ថ លើផ្ទៃប្រទេសជាដើម ត្រូវពាក់កាត់សម្គាល់ខ្លួន នៅពេលដែលពួកគេ ចេញបំពេញការងារ ក្នុងការការពារថ្នាក់ដឹកនាំ ឬពិធីអ្វីមួយ នេះបើតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ដែលអង្គភាព FRESH NEWS ទទួលបាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤នេះ។ ការពាក់កាតនេះត្រូវបាន ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា ធ្វើឡើងដើម្បីការពារការក្លែងបន្លំ ជាអង្គរក្ស របស់ពួកឧក្រិដ្ឋជន។ កាតសម្គាល់ខ្លួនអង្គរក្ស តម្រូវឱ្យមានឈ្មោះ ត្រាអង្គភាព ស្ថាប័ន មានរូបថតសាមីខ្លួនផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh