ភ្នំពេញ៖ មុននេះមានមហាជន មិនតិចនាក់ឡើយ ដែលបានដឹងអំពី ទំនាក់ទំនងស្នេហារវាងស្រីស្រស់ ទឹម វត្តី ជាមួយតារាប្រុស រូបសង្ហា លោក ប៊ីរី ដែលបានអូសបន្លាយ ពេលច្រើនឆ្នាំមកនោះ តែចុងក្រោយនេះ ក៏ស្រាប់តែ ធ្លាយដំណឹងថា សម្ព័ន្ធស្នេហ៍របស់ ពួកគេទាំងពីរ បានជួបប្រទះបញ្ហា រង្គោះរង្គើររហូត លែងបណ្តើរគ្នា ស្អិតល្មួតដូចមុន។
ថ្មីៗនេះមានព័ត៌មានថា មានអ្នកជំនួញក្នុងស្រុកម្នាក់ កំពុងចាំត្រងយកស្នេហ៍កញ្ញា ទឹម វត្តី បើនាងដាច់ស្រេចពីសង្សារចាស់នោះ។
បើតាមប្រភពចុង ក្រោយពីអ្នកសិល្បៈ បានឱ្យដឹងថា ចំណងស្នេហ៍របស់ ពួកគេបានរលាយបាត់អស់ភាពផ្អែមល្ហែមទៅហើយ ខណៈពេកគេទាំងពីរ លែងបង្ហាញ វត្តមានរួមគ្នាយ៉ាងត្រសងដូចមុនទេ យ៉ាងណាគ្មានប្រភព បញ្ជាក់ពីមូលហេតុនៃ ការផ្តាច់ការទាក់ទង ស្នេហ៍នោះទេ។
ប្រភពបាននិយាយថា ស្រីស្រស់ ទឹម វត្តី ពិតជានារី ដែលមានមន្តស្នេហ៍ មិនធម្មតាឡើយ បើទោះបីចំណងស្នេហា ជាមួយលោក ប៊ីរី កំពុងស្ថិតក្នុង ស្ថានភាពអាក្រក់នោះ ក៏មានបុរសអ្នកជំនួញ ទ្រព្យស្តុក ក្នុងស្រុកម្នាក់ កំពុងប្រាថ្នាចង់ បានក្តីស្នេហាពី វត្តី ប្រលោមថ្នមធ្វើជាគូអនាគត។
ប្រភពដដែលបានបន្តថា អ្នកជំនួញក្នុងស្រុក វ័យ៣០ប្លាយរូបនោះតែង ប្រាថ្នាចង់បានស្នេហ៍កញ្ញា ទឹម វត្តី ជាយូរមកហើយ ក្រោយបានដឹងដំណឹង បែកស្នេហ៍រវាងនាង ជាមួយតារាប្រុស ប៊ីរី មកនោះ ទើបថ្មីៗនេះអ្នកជំនួញរូបនោះ មានសង្ឃឹមឡើងវិញ ហើយក៏កំពុងព្យាយាម ដាក់ខ្លួនខិតចូលទៅជិត ដើម្បីបានបេះដូង វត្តី យកទៅស្អំ។
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ គេហទំព័រLooking TODAY មិនទាន់អាចសុំការបក ស្រាយ បន្ថែមពីកញ្ញា ទឹម វត្ត បាននៅឡើយទេ។
គូរម្លឹកថា កន្លងមកធ្លាប់លេចឭព័ត៌មាន ពីបុរសទ្រព្យស្តុកមួយចំនួន តែបានតាមស្រឡាញ់ ប្រាថ្នារចង់ បានបេះដូង វត្តី ធ្វើជាដៃគូស្នេហ៍ តែមិនបានសម្រេច ដោយសារពេលនោះនាងតែងប្រកែក ពុំទទួល យកស្នេហ៍ ដោយសារអំណាចទឹកប្រាក់ឡើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល