CamNews

តារា 

តើសិល្បៈខ្មែរអាចនឹងងើបរួចទេ ប្រសិនបើខ្មែរដូចគ្នា ក៏ត្រូវរិះគន់គ្នាឯងបែបនេះ?

ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ចន ចន្ទលក្ខិណា បានបញ្ចេញមតិយោបល់ខ្លះៗ ក្នុងនាមជាអ្នកសិល្បៈរូប ក្រោយពីទទួលរងនូវការរិះគន់រឿងម៉ូដរថយន្តទំនើបៗដែលតារាល្បីៗជាច្រើនដួង កំពុងតែប្រើប្រាប់សព្វថ្ងៃនេះ ។ 




នៅក្នុងនោះផងដែរ អ្នកនាង ចន ចន្ទលក្ខិណា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "គិតទៅគ្នាធ្វើអី្វក៏ខុស ថតមុខឡានថាគេអួត ដល់ពេលគេធ្វើធម្មតាថាគេក្រ ហើយនាំគ្នាមើលងាយគេ បើតារ៉ាបរទេសវិញគឺលើកទូល គេអួតឡានអួតផ្ទះនាំគ្នាសរសើរសំណាងគេសឹងគ្រប់គ្នា 
គិតទៅកើតជាអ្នកសិល្បៈខ្មែរ គឺ ចាំតែខ្មែរគ្នាឯងរិះគន់ បែបនេះសិល្បៈយើងងើបម្តេចនិងរួច ? សុំទោសមិនដឹងជាខ្ញុំនិយាយខុសឬត្រូវទេ សុំទោសទុកមុនអោយហើយ ព្រោះថាកើតជាអ្នកសិល្បៈខ្មែរគ្មានសិទ្ធបញ្ចេញមតិអ្វីទាំងអស់ គំនៀបគ្រប់ចន្លោះ ជេរគ្នាបាន តែគេគ្រាន់តបតិចតួចទៅវិញគឺមិនបាន នាំគ្នាថាអ្នកសិល្បៈមិនគួតមាត់និងមហាជន" ។ 




នេះបើយោងតាមការលើកឡើងរបស់អ្នកនាង ចន ចន្ទលក្ខិណា ចង់បញ្ជាក់ថា តើសិល្បៈខ្មែរអាចនឹងងើបរួចទេ ប្រសិនបើខ្មែរដូចគ្នា ក៏ត្រូវរិះគន់គ្នាឯងបែបនេះ? ចំនែកឯមហាជនវិញ យល់យ៉ាងណាដែរចំពោះការលើកឡើងរបស់តួស្រីក្នុងរឿង "ចិន្រ្ទា" ?




ដោយ ៖ គន្ធា


Tags: Chorn Chanlakhena