CamNews

តារា 

ថន តារា ត្រូវគ្រូទាយទស្សន៍ទាយថា ឆ្នាំ២០១៧ ខាងមុខនេះ នាងនឹង.....

ព័ត៌មានកំសាន្ត ៖ អ្នកនាង ថន តារា បានបង្ហើបថា ព្រោះចង់បានកូនខ្លាំងពេកនាងបានទៅរកគ្រូទាយ ឲ្យជួយទស្សន៍ទាយថា តើពេលណាទើបរូបនាងមានកូននឹងគេ? បើគិតមកដល់ពេលនេះអ្នកនាង ថន តារា បានរៀបការជាមួយស្វាមីដែលជាជនជាតិថៃបានជិតកន្លះឆ្នាំហើយ តែពុំទាន់មានដំណឹងល្អណាមួយថា នាងមានផ្ទៃពោះនៅឡើយទេ ។

តារាសម្តែង ដែលមានស្វាមី ជាជនជាតិថៃរូបនេះបានបន្ថែមទៀតថា នាងមានជំនឿុយ៉ាងមុតមាំថា នៅឆ្នាំ២០១៧ ខាងមុខនេះ នឹងមានកូនតាមពាក្យដែលគ្រូទាយ នៅប្រទេសថៃ បានទស្សន៍ទាយឲ្យទៅចុះ ព្រោះចង់បានកូនខ្លាំងណាស់ ម្យ៉ាងវិញទៀតស្រលាញ់ក្មេងខ្លាំងថែមទៀតផង ។ 

អ្នកនាង ថន តារា ដែលជាបងស្រីរបស់ កញ្ញា ថន លក្ខណា បានបន្ថែមទៀតថា ប្រសិនបើនាងមានផ្ទៃពោះដូចដែលគ្រូទាយថា យ៉ាងពិតប្រាកដមែន រូបនាងពិតជាសប្បាយចិត្តយកនិយាយមិនត្រូវឡើយ ៕










ដោយ ៖ គន្ធា


ប្រភព ៖ FB