CamNews

តារា 

កែវ​ នីសា​ មាន​យី​អ៊ុន​ខ្ពស់ ​ក្តោប​បាន​តំណែង​តួឯក​ភ្លាមៗ ​ខណៈ​ឧកញ៉ា​តាម​ស្នេហ៍​នៅតែ​កក្រើក

ភ្នំពេញ៖  ខណៈទៅសម្តែង នៅលើទឹកដី សម្បូរដុល្លារ នៃសហរដ្ឋអាមេរិក តារាសម្តែង សម្បូរ
មន្តស្នេហ៍ អ្នកនាង កែវ នីសា បានរងនូវព័ត៌មានជាច្រើន បោកបកមកលើនាង ម្តងថាមាន អ្នក
នេះស្រឡាញ់ ម្តងថាមានអ្នកនោះស្រឡាញ់ ហើយថ្មីៗ នេះទៀត ក៏មានបណ្តាញសារព័ត៌មាន
ក្នុងស្រុក មួយចំនួនចុះផ្សាយថា តារាសម្តែងរូបនេះ កំពុងតែមានឧកញ៉ា សម្បូរទ្រព្យម្នាក់ តាម
ប្រមាញ់បេះដូង យកមកថ្នាក់ថ្នម ។

ដោយឡែកបន្ទាប់ពី ត្រឡប់មកពីកើបលុយ នៅលើទឹកដីអាមេរិក មហាជនក៏ដូចជា អ្នកនៅក្នុង
ចង្កោម សិល្បៈមួយចំនួន មើលឃើញថា អ្នកមេម៉ាយក្តៅស្រួយ វ័យក្មេង កែវ នីសា ហាក់មាន
យីអ៊ុនខ្ពស់ ត្រដែតតែម្តង ព្រោះគេបានឃើញជាក់ច្បាស់ថា តារាសម្តែងរូបនេះ ទទួលបានការ
ងារនៅ ក្នុងសិល្បៈយ៉ាងច្រើន ជាបន្តបន្ទាប់ ស្ទើររកពេលសម្រាកគ្មាន ចាប់តាំងពីនាងត្រឡប់
មកពី ទឹកដីសហរដ្ឋអាមេរិករួចមក ។

ជាក់ស្តែងថ្មីៗនេះ តារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូង កែវ នីសា ក្តោបបានតំណែង ជាតួ
ឯក នៅក្នុងខ្សែភាពយន្តថ្មីមួយ ដែលត្រៀមនឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នៅពេល
ខាងមុខ ។ បើតាមប្រភពចេញពី អ្នកនៅក្នុង ចង្កោមសិល្បៈ មួយរូបបានបង្ហើបប្រាប់ គេហទំព័រ
LookingTODAY ឲ្យដឹងថា ខ្សែភាពយន្តដែល ស្រីស្រស់សម្ផស្ស គួរឲ្យក្រឺតខ្នាញ់ កែវ នីសា ទើប
តែចាប់ ផ្តើបថតបានប៉ុន្មានថ្ងៃមកនេះ មានចំណងជើងថា “គំនុំស្នេហ៍ចាស់” ។

ប្រភពដដែល បានឲ្យដឹងថា ខ្សែភាពយន្តថ្មី ដែលអ្នកនាង កែវ នីសា ចាប់ផ្តើមថតនាពេលនេះ
គឺត្រូវថតរយៈពេល ៣ខែបានចប់ ហើយតួឯកប្រុសនៅក្នុងរឿងនេះ គឺជាពិធីករក្នុងកម្មវិធី តន្ត្រី
កម្សាន្ត លោក សាយ រតនៈ ដែលកំពុងបោកផ្ទប់ នូវព័ត៌មាន ថា ធ្វើឲ្យនិស្សិតម្នាក់មានផ្ទៃពោះ
ហើយមិនទទួលខុសត្រូវ ។

ដោយហេតុតែឃើញ ជាក់ស្តែងបែបនេះ គេអាចសន្មត់ថា អ្នកមេម៉ាសាច់សដូចសំឡី កែវ នីសា
កំពុងតែមានយីអ៊ុនខ្ពស់ត្រដែត ខណៈរឿងរ៉ាវស្នេហារបស់នាង ក៏កំពុងតែមាន សភាពមិនធម្មតា
ព្រោះថា តារាសម្តែងសម្បូរ មន្តស្នេហ៍រូបនេះ មានបុរសសម្បូរទ្រព្យ ជាច្រើនបានតាម ប្រលោ-
មសុំស្នេហ៍ នាងជាហូរហែ ។ តែយ៉ាងណានោះ គេមិនទាន់ដឹងថា បេះដូងរបស់នាង នឹងអាច
ប្រគល់ ទៅឲ្យបុរសណាម្នាក់ នោះទេ ព្រោះមានបុរសជាច្រើន កំពុងតែប្រជែងគ្នាចង់ បានបេះ-
ដូងនាងមកឃុំគ្រង ។

គួរបញ្ជាក់ថា កាលពី កែវ នីសា ចេញទៅសម្តែងនៅលើទឹកដី សហរដ្ឋអាមេរិក ក៏មានព័ត៌មាន
លេចឮថា នាងត្រូវបានអ្នកលេងស្គរនៅទីនោះ ពេញចិត្តផងដែរ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment keo nisa