ភ្នំពេញ៖ អង្គភាពប្រឆំាងអំពើពុករលួយ (ACU) បានបង្ហាញ ស្នាដៃរបស់ខ្លួន តាមរយៈការចាប់ខ្លួនក្រុមអ្នកប្រព្រឹត្ត អំពើពុករលួយ ដែលកឹបកេងទឹកប្រាក់រាប់រយលានរៀល រួមទំាងករណីរកឃើញក្រុមអាណាមឹក ដែលចូលវាយ លុយគេហទំព័ររបស់ខ្លួននាពេលកន្លងមក។
ការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់ជនពុករលួយលើកស្ទួយយុត្តិធម៌ និងតម្លាភាពនៅក្នុងសង្គមនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ នៅអង្គភាពប្រឆំាងអំពើពុក រលួយ ដោយមានការចូលរួមពីលោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាព ACU មន្រ្តីពាក់ព័ន្ធ រួមទំាងអ្នក សារព័ត៌មានជាច្រើនរូបទៀត។
ពាក់ព័ន្ធនឹងបេសកកម្មវែកមុខជនប្រព្រឹត្តិអំពើពុករលួយ គឺរួមមានករណីអតីតអធិការ និងអធិការរងស្រុកបន្ទាយ មាស ខេត្តកំពតចំនួនពីររូប ដែលអង្គភាពប្រឆំាងអំពើពុករលួយ (ACU) ឃាត់ខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធ ការកេងបន្លំលុយរដ្ឋ និងលុយផ្សេងៗទៀតរហូតដល់ ៣០០លានរៀលផងដែរ។
លោក នួន បូផល អនុប្រធានអង្គភាពប្រឆំាងអំពើពុករលួយ បានលើកឡើងថា «ACU ចាប់ផ្តើមស៊ើបអង្កេត ករណីពុករលួយរបស់មន្រ្តីទំាងពីររូបខាងលើ ចាប់តំាងពីឆ្នាំ២០១៣មក ដោយរកឃើញបទល្មើសចំនួន ០៨ ក្នុង នោះមាន ០៥ ជាបទល្មើសពុករលួយ និង០៣ទៀត ជាបទល្មើសផ្សេងៗ»។
លោកបន្តថា «ចំណែកចំនួនទឹកប្រាក់ដែលអតីតអធិការ និងអធិការរងទំាងពីររួមខាងលើ ជាប់ពាក់ព័ន្ធនោះ គឺ មានចំនួន ២៥៧.៤៤១.២៣៥រៀល»។
បទល្មើសទំាង ០៨ ដែលអតីតអធិការស្រុកបន្ទាយមាសលោក ស្រ៊ុន ឡាំ និងអធិការរងម្នាក់ទៀត នោះ រួមមាន ទី១. កេងយកផលប្រយោជន៍ដោយខុសច្បាប់, ទី២. កេងយកផលប្រយោជន៍ពីមន្រ្តីអនុវត្តមាន ទី៣. កេងយក ប្រាក់ឧបត្ថម្ភកម្លំាងការពារយុទ្ធនាការណ៍បោះឆ្នោត, ទី៤. ទទួលសំណូកពីល្បែងស៊ីសង, ទី៥. តម្រូវឲ្យមន្រ្តីនគរ បាលក្រោមឱវាទចរាចរណ៍បង់ប្រាក់ឲ្យខ្លួនក្នុងមួយខែ ៦០ម៉ឺនរៀល, ទី៦. តម្រូវឲ្យអាជីវករទិញស្រូវបង់បា្រក់ឲ្យ គាត់, ទី៧. ប្រើប្រាស់អាវុធខុសច្បាប់ និងទី៨. រារំាង និងជ្រៀតជ្រែកចំណាត់ការស៊ើបអង្កេតរបស់ ACU។
ពាក់ព័ន្ធនឹងអំពើពុករលួយនេះដែរ ACU ក៏បានចាប់ខ្លួនអតីតប្រធាននាយកដ្ឋាន អធិការក្រសួងប្រៃសនីយ និង ទូរគមនាគមន៍ លោក ចែម សង្វា ដែលមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើអនុរដ្ឋលេខាធិការពីបទស៊ី ដាច់លុយកក់របស់ក្រុមហ៊ុនទូរស័ព្ទមួយ ដែលបានកក់មុនពេលចាប់ដំណើរការក្រុមហ៊ុន កាលពីឆ្នាំ២០០៨ នូវ ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារអាម៉េរិក។ ចំណែកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តតា កែវលោក សោម អ៊ំមុនីរ៉ា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ក៏ត្រូវបានចាប់ខ្លួនផងដែរ កាលពីថ្ងៃទី២៩ ខែ មេសា ពាក់ព័ន្ធបទល្មើសចំនួន ០៥ ដែលមានទឹកប្រាក់ជាច្រើនរយលានរៀលផងដែរ។
ដោយឡែកក្រុម អាណាមិកកម្ពុជាវិញ ACU ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ជាប្រធាននោះ បាន អះអាងថា យុវជនពីនាក់ ដែល ACU ចាប់ខ្លួនបានពីបទចូលលុកលុយគេហទំព័រខ្លួននោះ ពិតជាជនដៃដល់ពិត ប្រាកដមែន តាមរយៈភស្តុតាងយ៉ាងរឹងមំា ដែល ACU ប្រមូលបាន។
លោកបន្តដោយក្រើនរំឭកថា យុវជនដែលមានសមត្ថភាពគួរតែយកចំណេះដឹងទៅប្រើប្រាស់ក្នុងផ្លូវល្អៗ មិនគួរ ប្រើប្រាស់ចំណេះខ្ពស់នេះ បង្កើតទៅជាមហន្តរាយនោះទេ ដោយលោកប្រៀបធៀបទៅនឹងចង្អុលដៃទិព្វរបស់អ្នក ព័ត៌មានវិទ្យា ហើយលោករំលឹកឲ្យក្រុមអាណាមិកទំាងពីរនាក់នោះ ចេះភ្ញាក់រលឹកឡើងវិញផងដែរ ដើម្បីបម្រើ ផលប្រយោជន៍សង្គម។
ពាក់ព័ន្ធនឹងក្រុមអាណាមិកនេះដែរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០១៤ បានសម្រេចចោទប្រកាន់ពីបទល្មើសព័ត៌មានវិទ្យាតាមមាត្រា ៤២៧ និងមាត្រា ៤២៨ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល